ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ករណី​កូនប្រុស​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បើកឡាន​ប៉ះ​គេ ហើយ​បាញ់ប្រហារ​គេ បាន​ត្រឹម​ទទួលទោស​ពិន័យ តាម​បទបញ្ជា​នគរបាលជាតិ

ករណី​កូនប្រុស​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បើកឡាន​ប៉ះ​គេ ហើយ​បាញ់ប្រហារ​គេ បាន​ត្រឹម​ទទួលទោស​ពិន័យ តាម​បទបញ្ជា​នគរបាលជាតិ

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ យ៉ាង​ដូច្នេះ​ថា «ជនដៃដល់​ដែលមាន​ឈ្មោះ លឹម ចំណាន តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានទទួល​សារភាព​កំហុស ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន។ ហើយ​ចំពោះ​ករណីនេះ នឹង​សម្រេច​អនុវត្តតាម​បទបញ្ជា​របស់​នគរបាល​ជាតិ​គឺ ដោយ​ពិន័យ​ព្រមាន​លើក​ទី១ ដែលជា​លិខិត​ព្រមាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ដកហូត​អាវុធ​មិន​ឲ្យ​ប្រើប្រាស់ ព្រមទាំង​បញ្ឈរជើង​ការងារ»។

ពាក់ព័ន្ធ​នឹង​ករណី​ដ៏​រសើប​ដែល​មហាជន​កំពុង​តាមដាន​រឿងនេះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការដាក់​ត្រឹម​ពិន័យ​ចំពោះ​ជនដៃដល់​នេះ គួរ​មាន​ចំណាត់ការ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ។ កាលពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​ថា «អំពើ​ល្មើសច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ ទោះ​ជន​នោះ​ជាម​ន្ត្រី អនុវត្ត​ច្បាប់​ក៏ដោយ»។

នៅ​ព្រឹក​មិញ​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន ឲ្យ​ដឹងថា ជនល្មើស​ដែល​បាន បើក​បុក និង​បាញ់​គំរាម​មួយ​គ្រាប់ មកលើ​រថយន្ដ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់លោក បញ្ចប់​ការសួរនាំ​រួចហើយ។

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការសួរនាំ​នោះ ជនល្មើស​បាន​សារភាព និង​ទទួលស្គាល់​ពី​កំហុស​របស់ខ្លួន ហើយដោយ​មានការ​ណែនាំ​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជនល្មើស​រូបនេះ ត្រូវបាន​បញ្ជូនទៅ​អង្គភាព​របស់ខ្លួន​គឺ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ដាក់ទោស​ពិន័យ​របស់​ក​ង​កម្លាំង​នគរបាលជាតិ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «បន្ទាប់ពី​យើង​បានធ្វើ​កំណត់ហេតុ ជនបង្ក​បាន សារភាព ពី​ហេតុផល​នៃ​ការ​វ៉ា​ជែង និង​ការផ្ទុះអាវុធ​មួយ​គ្រាប់​នោះ​ហើយ ហើយ​ម្យ៉ាងទៀត គឺ​យើង​រង់ចាំ​ដល់​ម៉ោង១២នេះ យើង​មិនទាន់​បានឃើញ ជនរងគ្រោះ​ចូលរួម​ដោះស្រាយ​ទេ ហើយ​ខ្ញុំ​សុំ​គោលការណ៍​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រួច​នាយ​ឧ​ត្ត​ម​សេនីយ៍ ឲ្យ​បញ្ជូន​ជនបង្ក​ទៅ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោយសារ​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដក​អាវុធ​របស់​ជនបង្ក​ទុក​ហើយ ហើយ​យើង​នឹង​បញ្ជូន ជនបង្ក​នេះ​ដោយ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ព្រហ្មទណ្ឌ ដឹក​ជនល្មើស​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្ដាល ហើយ​រថយន្ដ​ជនបង្ក​ក៏ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ បើក​យកទៅ​ឲ្យ​ស្នងការ​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់ និង​លក្ខន្តិកៈ នៃ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ»៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya