ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ទើប​ចេញពី​ព្យាបាល​ជម្ងឺ នៅឯ​មន្ទីរពេទ្យ​ស្នាយ​ពល់ ២ថ្ងៃ គាំងបេះដូង​ស្លាប់ចោល​ប្តី

ស្ត្រី​ម្នាក់ ទើប​ចេញពី​ព្យាបាល​ជម្ងឺ នៅឯ​មន្ទីរពេទ្យ​ស្នាយ​ពល់ ២ថ្ងៃ គាំងបេះដូង​ស្លាប់ចោល​ប្តី

កណ្តាល៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៥និង៣០នាទី ទាបភ្លឺ ស្ថិតនៅ​ភូមិ​បា​រុង ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្តាល។ ស្ត្រី​ម្នាក់ ទើប​ចេញពី​ព្យាបាល​ជម្ងឺ នៅឯ​មន្ទីរពេទ្យ​ស្នាយ​ពល់ បាន​ពីរ​ថ្ងៃ បាន​គាំងបេះដូង​ស្លាប់ចោល​ប្តី យ៉ាង​អ​ណោ​ច​អាធ​ម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ បាវ ប៉ោង ភេទ​ស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​សព្វថ្ងៃ​ភូមិ បា​រុង ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្តាល។

មុនពេល​កើតហេតុ​ពីរ​ថ្ងៃ ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ ហើយ​ទើបតែ​ចេញពី​សម្រាក​ព្យាបាល នៅ​ពេទ្យ​ស្នាយ​ពល់ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ពីរ​ថ្ងៃ ក្រោយពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ប្រមាណ១០ថ្ងៃ។ បុរស​ជា​ប្តី​បន្ត​ឲ្យ​ដឹង​ទៀតថា ប្រពន្ធ​របស់គាត់ មាន​ជម្ងឺ​ប្រចាំកាយ​យូរណាស់​មកហើយ ដោយ​ជម្ងឺ​ទឹកនោមផ្អែម និង ឈាមស ស៊ី​ឈាមក្រហម។ លុះ​មកដល់​ព្រឹក​ថ្ងៃទី១២ ឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង៥៖០០នាទី គាត់​បាន​ដាំបបរ​ឲ្យ​ប្រពន្ធ​ហូប  ហើយ​ខ្លួន​បាន​ចេញទៅ​មើល​សន្ទូច ដោយ​ទុក​ប្រពន្ធ​នៅផ្ទះ​តែឯង ហើយ​ប្រពន្ធ​របស់គាត់ ក៏​គាំងបេះដូង​ដាច់​ខ្ស​ល់ ស្លាប់​តែម្នាក់ឯង ៕

92176802 92176803 92176804

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya