ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចង់​ជាប់គុក​ឬ? បុរស​ម្នាក់ ជិះ​ម៉ូតូ​កាន់​ដែកគាស់ មក​វាយ​ទូ ATM អេស៊ីលីដា

ចង់​ជាប់គុក​ឬ? បុរស​ម្នាក់ ជិះ​ម៉ូតូ​កាន់​ដែកគាស់ មក​វាយ​ទូ ATM អេស៊ីលីដា

កណ្តាលៈ ហេតុ​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ធនាគារ​អេស៊ីលីដា ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យ​ម្នាក់ ត្រូវបាន​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​បំបែក​ទូ ATM ដោយ​មិនដឹង​មូលហេតុ។

នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ បាន​កាន់​ដែកគាស់​ជាប់​នឹង​ដៃ ព្រមទាំង​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់ខ្លួន សំដៅ​មក​ឃុំ​ព្រែ​កតា​មាក់ ពេលមកដល់​ចំណុច​ធនាគារ​អេស៊ីលីដា ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​នៅមុខ​ទូ ATM ហើយ​បាន​យក​ដែកគាស់ ដើរចូល​ទៅក្នុង​បន្ទប់​ទូ ATM ហើយ​វាយ​កញ្ចក់​អេក្រង់ បណ្តាល​ឲ្យ​ឆ្អា(កូដ)។ ពេលនោះ​បុគ្គលិក​របស់​ធនាគារ បានឃើញ​សកម្មភាព​ជនសង្ស័យ ក្នុង​កាមេរ៉ា​សុវត្ថិភាព ក៏​ចេញមក​អន្តរាគមន៍ ដេញចាប់​ជនសង្ស័យ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ជួយ​ដេញចាប់បាន ព្រមទាំង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ប្រគល់​ជនសង្ស័យ ឲ្យ​សមត្ថកិច្ច​ន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​ម្នាក់ ត្រូវបាន​បុគ្គលិក​ធនាគារ​អេស៊ីលីដា រួមជាមួយ​ប្រជាពលរដ្ឋ​ចាប់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព វាយកំទិច​ទូ​ATM របស់​ធនាគារ មានឈ្មោះ សេង គឹម​សួរ ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ៕

91321103 91321104 91321105 91321107

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya