ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » កូនប្រុស គម្រាម​សម្លាប់​មួយ​គ្រួសារ បើ​ហ៊ាន …

កូនប្រុស គម្រាម​សម្លាប់​មួយ​គ្រួសារ បើ​ហ៊ាន …

កណ្តាលៈ ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល។

រឿងរ៉ាវ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​កូនប្រុស​តិរច្ឆាន​ម្នាក់ បានធ្វើ​សកម្មភាព​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ធ្វើបាប​ឳ​ពុក​បង្កើត​និង​ប្អូនប្រុស ថែមទាំង​បាន​គម្រាម​សម្លាប់​សមាជិកគ្រួសារ បើសិន​នរណាម្នាក់ ហ៊ាន​ប្តឹង​ប៉ូលិស​ឲ្យ​មក​ចាប់ខ្លួន។

នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង២និង០០នាទី​រសៀល ឈ្មោះ សុក បូ​ឡា បាន​ជិះ​ម៉ូតូ និង​កាន់​រណា​ដែក ខណៈ​មកដល់​ផ្ទះ​របស់ខ្លួន ក៏​ឡើងទៅ​លើផ្ទះ និង​ធ្វើ​សកម្មភាព​វាយ​ទូ​ឈើ​បែក​កញ្ចក់ និង​ស៊ុម​រូបថត រួច​បាន​ចុះមក​ច្របាច់ក​ឪពុក និង​យក​ដំបង​មក​វាយ​ប្អូន​តែ​គេច​ទាន់ មិន​បណ្តាល​ឲ្យ​របួស​ឡើយ មិន​អស់ចិត្ត​ជនបង្ក​បានគ​ម្រាម​រក​សម្លាប់​ក្រុមគ្រួសារ បើ​អ្នកណា​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ថែមទៀត​ផង។

ជនរងគ្រោះ​ជា​ឳ​ពុក​ជនសង្ស័យ​បង្កើត ឈ្មោះ ឯម សុក ភេទ​ប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល។ ចំណែក​ជនសង្ស័យ ឈ្មោះ សុក បូ​ឡា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ៕91281302 91281303 91281304

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya