ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជំពាក់​បំណុល​ច្រើនពេក ស្ត្រី​រោគ​ចិត្ត​ម្នាក់ បាន​ផឹក​ថ្នាំពុល​បញ្ចប់ជីវិត​ខ្លួនឯង

ជំពាក់​បំណុល​ច្រើនពេក ស្ត្រី​រោគ​ចិត្ត​ម្នាក់ បាន​ផឹក​ថ្នាំពុល​បញ្ចប់ជីវិត​ខ្លួនឯង

បន្ទាយ​មាន​ជ័​យៈ នៅ​រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រោះតែ​ជំពាក់​បំណុល​ច្រើនពេក ស្ត្រី​រោគ​ចិត្ត​ម្នាក់ បាន​ផឹក​ថ្នាំពុល​បញ្ចប់ជីវិត​ខ្លួនឯង គ្រា​ដែល​ប្តី​ទៅ​ស៊ីឈ្នួល​គេ​ស្រុក​ឆ្ងាយ ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​ប្រទះឃើញ​ស្ត្រី​ខាងលើ ដេកស្លាប់​ក្បែរ​ដប​ថ្នាំពុល​ក្រោមផ្ទះ​តែម្នាក់ឯង ។

ស្ត្រី​ដែល​ដាច់ចិត្ត​ផឹកថ្នាំ​ពុល បញ្ចប់ជីវិត​ខ្លួនឯង​នេះ មានឈ្មោះ ហ៊ុន សា​រ៉ាវ អាយុ៣៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃ​មានកូន​តូច​ពីរ​នាក់ ហើយ​ប្តី​ទៅ​ស៊ីឈ្នួល​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ។

នៅមុន​ថ្ងៃកើតហេតុ ស្ត្រី​រូបនេះ ចេះតែ​ត្អូញត្អែ​ពី​រឿង​បំណុល ជំពាក់​គេ​ច្រើន។ មួយវិញទៀត គេ​សង្កេតឃើញ​ស្ត្រី​ចិត្តដាច់ មាន​អារម្មណ៍​ហាក់ដូចជា​មិនសូវ​ប្រក្រតី អាចជា​មាន​រោគ​ចិត្ត ព្រោះ​ណាមួយ​នៅតែ​បីនាក់​កូន បំណុល​គេ​ទារ​រាល់ថ្ងៃ ហើយ​ប្តី​នៅ​ឆ្ងាយ​រក​មិនសូវ​បាន។ ដូច្នេះ ការស្លាប់​នេះ ទំនង​ផ្តើមចេញពី​រឿង​ទាំងអស់នេះ។

បច្ចុប្បន្ន សព​ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី នៅ​គេហដ្ឋាន​នៃ​សព៕

91400702

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya