ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ ស្លាប់​ម្នាក់

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ ស្លាប់​ម្នាក់

ព្រៃវែង៖ គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវ​លេខ៣១៣ ស្ថិតក្នុង​ភូមិក​ន្ទ្រា​ន ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង។

ម៉ូតូ​ពីរ​គ្រឿង ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ក៏​បុក​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​លោកតា​ចាស់​អាយុ៧២ឆ្នាំ​ម្នាក់ ស្លាប់​យ៉ាង​អាណោច​អាធ​ម។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា លើ​កំណាត់​ផ្លូវ​លេខ៣១៣ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសស្រាល​ពីរ​នា​ក់។ សមត្ថកិច្ច​បន្តថា ម៉ូតូ​ទី១ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ម៉ៅ ពេជ្រ​មុន្នី ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ រួម​ដំណើរ​ដោយ​ឈ្មោះ ឈា​ត វីរៈ ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ស្នាយ ឃុំ​ព្រៃ​ឃ្នា​ស ស្រុក​មេសាង ខេត្តព្រៃវែង អ្នក​ទាំងពីរ​រងរបួស​ស្រាល។ ចំណែក​ម៉ូតូ​ទី២ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ នង ច​ន ភេទ​ប្រុស អាយុ៧២ឆ្នាំ រស់នៅ​ភូមិក​ន្ទ្រា​ន ឃុំ​រោងដំរី ស្រុក​បាភ្នំ បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។

ក្រោយ​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ទី១ និង​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​រោងដំរី ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់។ ចំណែក​សាកសព​ជនរងគ្រោះ សមត្ថកិច្ច បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕91241502 91241503 91241505 91241508

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya