ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្លាប់​ម្នាក់​និង​របួស២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍

ស្លាប់​ម្នាក់​និង​របួស២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍

ពោធិ៍សាត់ ៖ មនុស្សម្នា​ក់បាន​ស្លាប់ នៅនឹងកន្លែង​មនុស្ស២នាក់​ទៀត​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១១និង៣០នាទី នៅលើ​ចំនុច​ផ្លូវ​លេខ៣១៣ ស្ថិតក្នុង​ភូមិក​ន្ទ្រា​ន ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង។

មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ​ម៉ៅ ពេជ្រ​មុន្នី ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ​សែន​សុខ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ​ដោយ​ឈ្មោះ ឈា​ត វីរៈ ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិ​ពោធិ៍​ស្នាយ ឃុំ​ព្រៃ​ឃ្នា​ស ស្រុក​មេសាង ខេត្តព្រៃវែង។ អ្នក​ទាំងពីរ​នាក់​របួស​ស្រាល ពេលមកដល់​កន្លែង​បាន​បុក​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បើកបរ​ដោយ​ឈ្មោះ​នង ច​ន ភេទ​ប្រុស អាយុ៧២ឆ្នាំ រស់នៅ​ភូមិក​ន្ទ្រា​ន ឃុំ​រោងដំរី ស្រុក​បាភ្នំ ស្លាប់​នៅ​កន្លែងកើតហេតុ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​ទី១កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រោងដំរី ដើម្បី​អនុវត្ត​និតិ​វិធី​បន្ត ច​ណែ​កស​ពបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

18951323_1898088173798672_1593768442946529315_n 19059072_1898088120465344_3329869123378700837_n 19059243_1898088133798676_7548156716048714789_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya