ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារី២នាក់ របួស​ជើង​ធ្ងន់​ស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

នារី២នាក់ របួស​ជើង​ធ្ងន់​ស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញៈ កាលពី​ម៉ោង៨និង៥០នាទី​ព្រឹក​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នារី២នាក់ រងរបួស​ជើង​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​វី​ស្តូ​បុក​រះ​ម៉ូតូ២គ្រឿង និង​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ទៀត តាម​បណ្តោយ​ផ្លូវ១៥៦ សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​មាន​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2AG-2672 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត និង​មាន​ម៉ូតូ២គ្រឿង​ទៀត មួយគ្រឿង​ម៉ាក​ឆា​លី ពណ៌​ខៀវ ស្លាក​លេខ​បាត់ដំបង 1A-0600 ជិះ​ដោយ​នារី​ម្នាក់ ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 1BS-1787 ជិះ​ដោយ​នារី២នាក់ បើកបរ​ស្រប​ទិស​គ្នា​ពី​ខាងក្រោយ​រថយន្ត​ព្រូស មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​វី​ស្តូ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AH-5756 បើកបរ​ដោយ​បុរស​ម្នាក់​ស្រប​ទិស​គ្នា​បុក​រះ​ពីក្រោយ បណ្ដាល​ឲ្យ​នារី២នាក់​រងរបួស​ធ្ងន់ និង​ស្រាល។

គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​រថយន្ត​វ៉ី​ស្តូ​បើក​ក្នុង​ល្បឿន​លឿន នៅក្នុង​ស្ថានភាព​ផ្លូវ​តូចចង្អៀត ដោយមាន​រថយន្ត​ចត​អម​សង្ខាង​ផ្លូវ១៥៦ និង​ម្យ៉ាងទៀត​ដោយសារតែ​កុង​រថយន្ត​ច្រឡំ​ជាន់​ហ្គែ​ស្មានជា​ហ្វាំ​ង។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​មិនបាន​រត់គេច​ទៅ​ទីណា​ទេ ដោយ​គាត់​បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​និង​ដោះស្រាយ​សង់​សំណង​ទៅ​ម្ចាស់​ម៉ូតូ​គុប​ជ្រុង​នៅ​កន្លែងកើតហេតុ​ផងដែរ។

បន្តិចក្រោយមក​សមត្ថ​កិច្ច​ចុះទៅ​ធ្វើការ​វាស់វែង និង យក​រថយន្ត​វ៉ី​ស្តូ ព្រមទាំង​ម៉ូតូ​ឆា​លី​រក្សាទុក​នៅ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ រីឯ​រថយន្ត​ព្រូស​រង​ការខូចខាត​ជ្រុះ​កាង​ខាងក្រោយ ត្រូវបាន​ចេញថ្លៃ​ជួសជុល​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុភ្លាម៕91002702 91002703 91002704 91002705

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya