ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង ហាង​លក់​ម៉ូតូ​អត់​ពន្ធ ១០​កន្លែង​

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង ហាង​លក់​ម៉ូតូ​អត់​ពន្ធ ១០​កន្លែង​

ស្ទឹ​ត្រែង​៖ ហាង​លក់​ម៉ូតូ​ចំនួន​១០ ក្នុង​ក្រុង​ស្ទឹងត្រែង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ចុះ​ពិនិត្យ និង​បង្ក្រាប រកឃើញ​ម៉ូតូ​អត់​ពន្ធ​ធ្វើការ​ដកហូត បាន​៨៥ គ្រឿង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត នា​រសៀល​ថ្ងៃទី​១៧ តុលា ២០១៣​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ហាង​លក់​ម៉ូតូ​ទាំង ១០ កន្លែង​អត់​ពន្ធ​មាន​ចំនួន ៦៩ គ្រឿង​បញ្ចាំ ១៦ គ្រឿង​ត្រូវបាន​ដកហូត​។ សមត្ថកិច្ច​ដកហូត​ម៉ូតូ​ណា​ដែល​អត់​មាន​ពន្ធ​នាំចូល​តែប៉ុណ្ណោះ​។ រីឯ​ការប្រគល់​ឱ្យ​វិញ គឺ​អាស្រ័យ​លើ​ម្ចាស់​ហាង​ទៅធ្វើ​លិខិតបញ្ជាក់​បង់ពន្ធ និង​ផាកពិន័យ​នៅ​កន្លែង​សាខាគយ​។​

​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុ​សមត្ថកិច្ច​ចុះបង្ក្រាប ទីតាំង​លក់​ម៉ូតូ​ខាងលើនេះ គឺ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បង់ពន្ធ ម្យ៉ាងទៀត​កន្លងមក​ចោរកម្ម​កាច់​សោ ក យក​ម៉ូតូ​បាន​កើតឡើង​ញឹកញាប់ ដែល​ពិបាក​ដល់​សមត្ថកិច្ច​គ្រ​ប់​គ្រង​មុខសញ្ញា​។​
​ដូចនេះ សមត្ថកិច្ច​ត្រូវធ្វើ​ការត្រួតពិនិត្យ​លើ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ ទាំងអស់ ក្នុង​ក្រុង​ស្ទឹងត្រែង ម្យ៉ាង​ក៏ ជាការ​ព្រមាន​ដល់​ម្ចាស់​លក់ និង​ជៀសវាង​ទទួល​ទិញ​ផល​ចោរកម្ម​។​

​លោក អៀង វ៉ាន់ឌី បាន​បញ្ជាក់ថា ម៉ូតូ​ពលរដ្ឋ​ជិះ​ប្រើប្រាស់​រាល់ថ្ងៃ អត់​ពន្ធ​ខាង​សមត្ថកិច្ច​មិនត្រូវ​បាន​ឃាត់ ឬក៏​ត្រួតពិនិត្យ​ឡើយ​។ ក្រោយពី​ដកហូត រួច​សមត្ថកិច្ច​នឹង​បញ្ជូន​ម៉ូតូ​ទាំង ៨៥ គ្រឿង​ទៅកាន់​សាខាគយ​និង​រដ្ឋាករ​ខេត្ត​។​

​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង មិនបាន​បញ្ជាក់​អ្វី​ឱ្យបាន​ក្បោះក្បាយ ចំពោះ​ការផាកពិន័យ​ទៅលើ​ម៉ូតូ​អត់​មាន​ពន្ធ​នាំចូល​នោះទេ​។ មន្ត្រី​នោះ គ្រាន់តែ​បញ្ជាក់ថា រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​សិន​។​
​ទាក់ទិន​ទៅនឹង​ការចុះ​បង្ក្រាប ហាង​លក់​ម៉ូតូ​អត់​បង់ពន្ធ សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា ទទួល​ទិញ​មកពី​ប្រភព​ណា​ទេ ប៉ុន្តែ​មាន​អ្នក​បង្ហើប​ថា ម៉ូតូ​អត់​ពន្ធ​ត្រូវបាន​គេ​នាំចូល​ភាគច្រើន មកពី​ប្រទេស​វៀតណាម ឆ្លងកាត់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដូចជា ខេត្តមណ្ឌលគិរី ក្រចេះ និង​ខេត្តកំពង់ចាម​។    កន្លងមក​មន្ត្រី​ជំនាញ គេ​សង្កេតឃើញថា ហាត់​បីដូច​ជា មិន​អើពើ​ចំពោះ​ករណី​ម៉ូតូ​នាំចូល​ដោយ​គ្មាន​ពន្ធ​ទាំង​នោះទេ​៕ ដោយ នាយភូ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya