ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

កណ្តាល៖ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើឡើង កាលពី​ម៉ោង ១៨និង១០នាទី​យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល។
បង្ក្រាប​ចាប់ខ្លួន​តាម​ដីកា​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ប្រព្រឹត្ត​នៅ ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី ២៤ ខែ សីហា​ឆ្នាំ ២០១។ ជនជាប់ចោទ ០១នាក់ ៖ឈ្មោះ ជ្រាយ ដា​រា ហៅ ឌុន ភេទ​ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១២៧ដ ច ខ ចុះ​ថ្ងៃទី ១៧ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ​ជ្រា ដា​រា ហៅ ឌុន។ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១៨:១០នាទី សមត្ថកិច្ច​ជំនាញ​ស្រុក សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សារិកាកែវ បាន​ចុះ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន​ជនជាប់ចោទ​ខាងលើ ហើយ​បច្ចុប្បន្ន​ជនជាប់ចោទ​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​បន្ត​នីតិវិធី៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya