ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់ បាន​លេង​អន្លង់​បូម​ខ្សាច់​លង់ទឹក​ស្លាប់

ក្មេងប្រុស​ម្នាក់ បាន​លេង​អន្លង់​បូម​ខ្សាច់​លង់ទឹក​ស្លាប់

កណ្តាល៖ ហេតុការណ៍​កើតឡើង កាលពី​ម៉ោង១៦នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​មាត់ទន្លេ ក្នុង​អន្លង់​បូម​ខ្សាច់ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល។
កុមារា​រងគ្រោះ​ឈ្មោះ រស្មី សីហា អាយុ ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី២ទីលំនៅ​សព្វថ្ងៃ​ភូមិ​ពោធិធំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល។

នៅ​មុនពេល​កើតហេតុ​ជីតា​របស់​កុមារ​រងគ្រោះ បាន​ប្រើ​ឈ្មោះ រស្មី សីហា ឲ្យ​ទៅយក​ស្នប់សប់​កង់​នៅ​ភូមិ​ខ្សាច់​នៅផ្ទះ​យាយ​បង្កើត​ឈ្មោះ យាយ​លីម។ លុះដល់​ម៉ោង១៦:០០នាទី ស្រាប់តែ​ឈ្មោះ ធារ៉ា ភេទ​ស្រី បានមក​ប្រាប់​ម្តាយ​របស់​ឈ្មោះ សីហា ថា​ឈ្មោះ សីហា បាន​ទៅលេង​ទឹក អន្លង់​បូម​ខ្សាច់​មាត់ទន្លេ​ជាមួយ ក្មេងៗក្នុងភូមិ​ខ្សាច់ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់។ ក្រោយពី​ឈ្មោះ​ធារ៉ា ប្រាប់​ភ្លាម ម្តាយ​កុមារ​ឈ្មោះ​សីហា បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃើញ​កូន​លង់ទឹក​ក្នុង​អន្លង់​ខ្សាច់ ក៏បាន​យក​សាកសព​កូន​មក​ផ្ទះ ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya