ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿង​បុក​គ្នា ដួល​ចូល​ឡាន​មកដល់​កិន​បែក​សាកសព​ខ្ទេច

ម៉ូតូ២គ្រឿង​បុក​គ្នា ដួល​ចូល​ឡាន​មកដល់​កិន​បែក​សាកសព​ខ្ទេច

ខេត្តកណ្ដាល៖ នៅវេលា​ម៉ោង០៦និង៥០នាទី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ភូមិ ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល តាមផ្លូវ​ជាតិ​លេខ០៤ ចន្លោះ​គីឡូម៉ែត្រ២៦/២៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗកើតហេតុ។

គ្រោះថ្នាក់​នេះ​បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់១នាក់​ស្រី និង​រងរបួស​ធ្ងន់១នាក់​ប្រុស ឥឡូវ​កំពុងតែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បែក​ចាន និង​ខូចខាត​ម៉ូតូ ២គ្រឿង។

សភាព​នៃ​រឿងហេតុ​នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាC125ពណ៍​ខ្មៅ​គ្មាន​ផ្លាកលេខ(ម៉ូតូ​គ្មាន​មួក​មាន​កញ្ចក់)បើកបរ​ដោយ​ឈ្មោះ ឈាន វ៉ាន់​ធី ភេទ​ប្រុស អាយុ២៤ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ កម្មករ​រោងចក្រ បាន​បើក​ពី​ទិស​ខាង​លិចទៅ​កើត (កំពង់សោម​ទៅ​ភ្នំពេញ)លុះដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ(1CA-8539)ម៉ូតូ​គ្មាន​មួក​មាន​កញ្ចក់ បើកបរ ដោយ​ឈ្មោះ មិន យ៉េ​ង ភេទ​ស្រី អាយុ២០ឆ្នាំ ទីលំនៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ កម្មករ​រោងចក្រ។

បាន​បើក​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង បណ្ដាលអោយ​ដួល​លើ​ទ្រូង​ថ្នល់ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង មិនដឹង​ម៉ាក មិនដឹង​លេខ បាន​កិន​ចំក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង (រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់)។ចំពោះ​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ កា​រស​ន្ឋិ​ដ្ធា​ន​ករណីនេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត បើក​ក្នុង​ល្បឿន​លឿន ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​យក សម្ភារៈ​មធ្យោបាយ​មករ​ក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី កសាង សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ចំពោះ​រថយន្ត​សមត្ថកិច្ច ស្រាវជ្រាវ​បន្ត៕

18921828_1897510963856393_3948354715666671030_n 18950922_1897510977189725_376261123861139006_n 19029464_1897510997189723_5294169793645719826_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya