កំពត ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ តុលា ២០១៣ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកឈូ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ប្តីប្រពន្ឋ២នាក់បានរងរបួសធ្ងន់ ដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ចំណែកជនបរទេសម្នាក់ទៀត រងរបួសបាក់ប្រអប់ដៃ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូឌ្រីមសេ១២៥ ជិះឌុបគ្នា២នាក់ប្តីប្រពន្ឋ បើកបុកគ្នាជាមួយម៉ូតូធុនធំជិះដោយជនបរទេស បញ្ច្រាសទិសគ្នា ៕