ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ឡាន បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២០នាក់

ឡាន​និង​ឡាន បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២០នាក់

បាត់ដំបងៈ កាលពី​វេលា​ម៉ោង២និង៤០នាទី​ទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៥ ចំណុច​ក្រុមទី១៤ ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ។

គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ប្រភេទ​កុងតឺន័រ ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-1599 បើកបរ​ពី​លិចទៅ​កើត មកដល់​ចំណុច​កើ​ហេតុ បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​លី ហ៊ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3285 ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល២០នាក់ ស្រី១២នាក់ ក្នុងនោះ​របួសធ្ងន់១២នាក់ ស្រី៦នាក់។

ជនរងគ្រោះ​ទី១.ឈ្មោះ គឹម ថុង ភេទ​ប្រុស អាយុ១៨ឆ្នាំ (អ្នកបើកបរ​រថយន្ត​ក្រុង) រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែ​កតា​តេន ខេត្តកណ្តាល របួសធ្ងន់​បាក់ជើង​ខាងឆ្វេង។ ទី២.ឈ្មោះ យុន នាង ភេទ​ស្រី អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​កោះ​រាវ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង របួស​បាក់​ខ្មង​ជើង​ទាំងសងខាង។ ទី៣.ឈ្មោះ ហេង វិ​តា ភេទ​ប្រុស​អាយុ២៨ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ចាស់ ក្រុងភ្នំពេញ របួស​ដាច់រយះ​ជើង​ទាំងសងខាង និង​បែក​មាត់។ ចំ​ណែ​ជនរងគ្រោះ១៧នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។ ចំណែក​អ្នក​បើ​បរ​បង្ក បាន​រត់​គេចខ្លួនបាត់ ៕1 2 3 4 5 6

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya