ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់​ឡាន​ដឹកឈើ​ប្រណីត​មួយគ្រឿង នៅ​ខេត្តកំពង់ធំ

ឃាត់​ឡាន​ដឹកឈើ​ប្រណីត​មួយគ្រឿង នៅ​ខេត្តកំពង់ធំ

(កំពង់ធំ)៖ កាលពី​រសៀល​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​បាន​ចាប់​រថយន្ត​ដឹកឈើ​ប្រណី​មួយគ្រឿង​ដែល​ធ្វើ​ចរាចរណ៍​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​ទៅ​តំបន់​ផ្សេងទៀត។ការឃាត់​រថយន្ត​ដឹកឈើ​នោះបាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ថ្នល់​បែក​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ។

ដោយ​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​ប្រាប់ថា មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ពណ៌​លឿង​ពាក់​ស្លាក​លេខ កំពង់ចាម 2A-4612 កំពង់តែ​ដឹកឈើ​ប្រណីត​ចេញមក​ពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​នោះ។

បន្ទាប់មក​កម្លាំង​នគរបាល​ខេត្ត​ចំនួន៣នាក់​បាន​ឃ្លាំមើល​នៅ​ចំណុច​ភូមិ​ថ្នល់​បែក​ឃុំ​ត្រពាំង​ឬ​ស្សី​ស្រុក​កំពង់ស្វាយ ក៏បាន​ជួបនឹង​រថយន្ត​ដូច​ភិនភាគ​ខាងលើ កម្លាំង​ក៏​បើករថយន្ត​តាម​កាក់​រហូតមកដល់​ចំណុច​ខាងក្រោយ​ផ្សារ​កំពង់ធំ ស្ថិតក្នុង​សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន។

ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​អ្នកបើកបរ​រថយន្ត​ល្មើស​ក៏បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​ក៏បាន​នាំយក​រថយន្ត​ល្មើស​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចងក្រង​សំណុំរឿង​រួច​ប្រគល់​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​រួម​នឹង​វត្ថុតាង​មាន រថយន្ត និង ប្រណីត​ប្រភេទ​ធ្នង់​ចំនួន៤១ដុំ ប្រហែលជា០,៦ម៉ែត្រគូប ដើម្បី​ឲ្យ​ខាង​ជំនាញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

1 2 lll

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya