ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ម៉ូតូ មន្ត្រីប៉ូលិស​ជិះ​ម៉ូតូ​បុក​ខឿន​ស្ពាន​អាកាស​ក្បាលថ្នល់ ដួល​បោក​ក្បាល​ស្លាប់

សង្ស័យ​ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ម៉ូតូ មន្ត្រីប៉ូលិស​ជិះ​ម៉ូតូ​បុក​ខឿន​ស្ពាន​អាកាស​ក្បាលថ្នល់ ដួល​បោក​ក្បាល​ស្លាប់

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង១១នឹង២០នាទី​យប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មន្ត្រីប៉ូលិស​ម្នាក់ បាន​បោក​ក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:ពេល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ផ្លូវ​កោង​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ខឿន​ក្រោម​ស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​ហោះ​ផ្លោង​ចេញពី​ម៉ូតូ​ទៅបុក​របង​ការដ្ឋាន​ជួសជុល​ស្ពាន ស្លាប់​តែម្ដង។

មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឡែ​ត ពណ៌ ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CA-6442 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវ​កោង​ខ្លាំង បុរស​នោះ​មិន​ព្រម​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ខឿន​ក្រោម​ស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ចេញពី​ម៉ូតូ ទៅបុក​របង​ការដ្ឋាន​ជួសជុល​ស្ពាន ស្លាប់​នៅក្នុង​ថ្លុកឈាមភ្លាមៗគួរ​ឲ្យ​រន្ធត់។

ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ កុល វិ​ថិ​ត្រ ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ជាម​ន្ត្រី​សមត្ថកិច្ច​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហរិញ្ញវត្ថុ អាសយដ្ឋាន​ស្នាក់នៅ ផ្លូវលំ​របោះ​អង្កាញ់ ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕1 90127102 90127103 90127104

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya