ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន(សហគ្រាស​អង្ក​កម្ពុជា) បណ្តាល​ឲ្យ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន(សហគ្រាស​អង្ក​កម្ពុជា) បណ្តាល​ឲ្យ របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ និង៣០នទី​ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ(សហគ្រាស​អង្ក​កម្ពុជា) ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​ត្រពាំងវែង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ។

 

កម្មករ​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុន(សហគ្រាស​អង្ក​កម្ពុជា)២នាក់ បាន​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ខណៈពេល​យក​ប្រេងម៉ាស៊ូត​ចាក់​ចូល​ឡ​សំ​ងួ​ត បណ្តាលឱ្យ​ឆាប់ឆេះ​របួស​ទាំង២នាក់។

ជនរងគ្រោះ​មានឈ្មោះ​អ៊ុ​ល​អ៊ី ភេទ​ប្រុស អាយុ៣០ឆ្នាំ មាន​មុ​របរ​កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ​ខាងលើ មាន​ទីលំនៅ​ភូមិ​ម្លិ​ច​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​រងរបួស​ធ្ងន់។ រីឯ​ម្នាក់ទៀត​រងរបួស​ស្រាល​មិនត្រូវ​គេ​បាន​ស្គាល់​នោះទេ។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំង២នាក់ បាន​បើក​គំរប​ឡ​សន្ទះ​ឡ ដើម្បី​យក​ប្រេងម៉ាស៊ីន​ទៅ​ចាក់​ទៅក្នុង​ឡ​នោះ ខណៈពេល​ជះ​ប្រេង​ចូលទៅក្នុង​ឡ ស្រាប់តែ​អណ្តាតភ្លើង​ជះ​ចេញមកក្រៅ​ឆាបឆេះ​ទៅលើ​ជនរងគ្រោះ​ទាំង២នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ម្នាក់ ក្រោយ​កើតហេតុ​ខាង​ក្រុមហ៊ុន​បាន​យក​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក ទៅ​គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ម្នាក់ និង​ទៀត​នៅ​មន្ទីរពេទ្យបង្អែក​សែន​សុខ៕1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya