ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៧ តុលា ២០១៣ នៅចំណុចមុខភោជនីយដ្ឋានពីរ៉ាមីត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AD-1197 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខភោជនីយដ្ឋានពីរ៉ាមីត ក៏បានបុកជាមួយម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង អត់មានស្លាកលេខ ជិះដោយបុរសម្នាក់ ពីក្រោយពេញទំហឹងតែម្តង៕