ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់

បាត់ដំបង៖ កាលពី​ម៉ោង៨យប់​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥៧ ក្រុមទី៨ ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល។ ចំណែក​តៃ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ទៅដល់។
ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ សឿ​ក វិ​រ​ត្ន័ ភេទ​ប្រុស អាយុ២០ឆ្នាំ នៅ​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល។ ចំណែក​អ្នក​បររថ​យន្ត​បង្ក​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ។

មុនពេល​កើតហេតុ​មាន​រថយន្ត១គ្រឿង ម៉ាក​ស្តា​រិច​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ បាត់ដំបង 2A 9160 បើកបរ​ពី​ទិស​លិច​ខាង​ទៅ​កើត ដោយមាន​ល្បឿន​យ៉ាង​លឿន។ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ដែល​ធ្វើដំណើរ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​ស៊េរី 2017 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ៕

043e876d-bd89-481e-9384-349f1da0a24f 5844efe1-2eaa-4286-9261-e30418d80313 09195a69-9598-4c68-8644-a1ed2d6090d4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya