ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលអោយ​មនុស្ស​របួស​ធ្ងន់3នាក់

ឡាន​បុក​ឡាន បណ្តាលអោយ​មនុស្ស​របួស​ធ្ងន់3នាក់

ខេត្តកណ្តាល៖ គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បង្ក​អោយ​មនុស្ស3នាក់ ​រងរបួស​ធ្ងន់​ដែល​គេ​ស​ង្ឃឺ​ម​ថា​មិន​ធានា​ជីវិត​នោះទេ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង9ព្រឹក​ថ្ងៃទី9មិថុនា​ឆ្នាំ2017 នៅ​ចំណុច​ផ្លូវជាតិ​លេខ6ត្រង់ចំណុច​ខាងជើង​ផ្សារ​ព្រែក​អញ្ចាញ​ឋិត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បើតាម​ប្រភពពី​សមត្ថកិច្ច​និង​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ដំបូង​គេ​ឃើញ រថយន្ត​ឡិច​ស៊ី​ស​សេរី​ទំនើប470ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2L 8319 បើកបរ បោះពួយ​យ៉ាង​លឿន​លុះដល់​ចំណុចកើតហេតុ រថយន្ត​ឡិច​ស៊ីត​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ឥដ្ឋ​យ៉ាង​ពេញទំហឹង​ពីក្រោយ​បណ្តាលអោយ​រថយន្ត​បង្ក​ខ្ទេច​មុខ​ទាំងស្រុង​ហើយ​អ្នកបើកបរ​រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង។ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​កូរ៉េ​ប្រភេទ​រថយន្ត​ដឹក​ឥដ្ឋ​ពាក់​ស្លាក​លេខ14 81ភព3 ដែល​បែក​កង់​កំពង់​ផ្លាស់ប្តូ​រកង់​តៃកុង​រថយន្ត​នៅក្រោម​រថយន្ត​ក៏​រងរបួស​បាក់ជើង​ទាំងពីរ។ករណីនេះ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ដឹក​ទៅ​សង្គ្រោះបន្ទាន់។ចំណែក​រថយន្ត​ទាំង២គ្រឿង​ត្រូវ​សមត្ថកិច្ច​អូស​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕18920388_1896932187247604_4990948761085927600_n 18920673_1896932167247606_1195948931907984810_n 18951171_1896932207247602_5794867228035832677_n 19059641_1896932123914277_2478726478589769827_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya