ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ខឹង​នាង​ចង់​មាន​ប្ដី ចាក់២កាំបិត រួច​លេបថ្នាំ​កណ្ដុរ​ប៉ង​សម្លាប់ខ្លួន

ខឹង​នាង​ចង់​មាន​ប្ដី ចាក់២កាំបិត រួច​លេបថ្នាំ​កណ្ដុរ​ប៉ង​សម្លាប់ខ្លួន

ខេត្តកណ្ដាល៖ នៅវេលា​ម៉ោង១៩និង០០នាទី​យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយមាន​គូរ​ស្នេហ៍​មួយគូរ (ស្រី​និង​ស្រី​ដូចគ្នា) បាន​ស្រឡាញ់គ្នា​ជា​យូរ​មកហើយ​នោះ ក៏បាន​ឈ្លោះប្រកែក​គ្នា ខ​ណះ​មាន​ម្នាក់​ចង់បាន​ប្ដី ហើយ​ម្នាក់ទៀត​មិន​សុខចិត្ត​អោយទៅ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល​លេខ១៣ជាន់​ទី១ ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួ ខេត្តកណ្តាល។

ជនរងគ្រោះ​ដែល​ចង់បាន​ប្ដី​នោះ​មានឈ្មោះ ហ៊ុន ស្រី​ពៅ ភេទ​ស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុក​កំ​ណេ​ី​ត​នៅ​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​នៅផ្ទះ​ជួល​កន្លែង​កេ​ី​ត​ហេតុ មាន​មុខរបរ​កម្មការិនី​រោងចក្រ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​បង្ក​របួសស្នាម​នោះ​មានឈ្មោះ ហង់ ធា( ហៅ​ឆៃ) ភេទ​ស្រី(ធ្វើ​ប្រុស) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​តាំង​គម្ពី ឃុ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា មាន​មុខរបរ​កម្មការិនី​រោងចក្រ ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង១៨ព្រលប់ ជនសង្ស័យ​និង​ជនរងគ្រោះ​បានចេញ​ពី​ធ្វើការ​រោងចក្រ​នាំគ្នា​មក​ផ្ទះជួល( កើតហេតុ) ហើយ​បាន​ចាក់សោ​បន្ទប់​ខាងក្នុង ជជែក​ទាក់​ពាក្យ​គ្នា​រហូត​ឈានដល់​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ជនរងគ្រោះ ទើប​មានការ​ស្រែក​ពី​ជនរងគ្រោះ​ឲ្យ​គេ​ជួយ ពេលនោះ​មាន​អ្នក​នៅ​ជិតខាង​និង​ម្ចាស់ផ្ទះ​មកជួយ​វាយ​បំបែក​ទ្វារ​កញ្ចក់ ដេ​ី​ម្បី​ជួយ​ជនរងគ្រោះ​និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ(ភ្នំពេញ)ភ្លាមៗ ។

ចំណែក​ជនសង្ស័យ​បាន​យក​ថ្នាំ​កណ្តុរ​ចាក់​អក​ចូល​មាត់​លេប​អស់​មួយកញ្ចប់​តូច​បំណង​សម្លាប់ខ្លួន​ដែរ តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ទៅដល់​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​បែក​ចាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែលមាន​ករ​ណី​នេះ​ខាងលើ​គឺ ជនសង្ស័យ​និង​ជនរងគ្រោះ​ស្រឡាញ់​រួមរស់​ជាមួយគ្នា​រយះពេល៣ឆ្នាំ០៦ខែ​មកហើយ និង​ប្រច័ណ្ឌ​ជនរងគ្រោះ​ដែល​ចង់​រៀបការ​ប្តី​ថ្មី​តាម​ឪពុកម្តាយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់៕

18920343_1896908353916654_1516140166997910041_n 18920503_1896908377249985_1529416900372995005_n 18920525_1896908367249986_4225248497862928386_n 19059119_1896908340583322_3249440986387330719_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya