ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​ខូច​ចត​ចោល ពុំ​ដាក់​ស្លាក​សញ្ញា ត្រូវ​ម៉ូតូ​បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ឡាន​ខូច​ចត​ចោល ពុំ​ដាក់​ស្លាក​សញ្ញា ត្រូវ​ម៉ូតូ​បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

កណ្តាល៖ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ១១និង៥០នាទី​យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លើ​កំណត់​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូ​មែត្រ២៦-២៧ នៅ​ចំណុច​មុខ​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​ក​ណ្កា​ល។
នៅវេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ១គ្រឿង ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1X-7383 បើកបរ​ដោយ​ឈ្មោះ ផេង ធា​ម ភេទ​ប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្លើ​ក​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (មាន​មួក មាន​កញ្ចក់ ) មុខរបរ​កម្មករ ស្លាប់​នៅ​កន្លែងកើតហេតុ ឌុប ឈ្មោះ សាន់ សាម៉ន ភេទ​ប្រុស អាយុ២៥ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​របួសធ្ងន់ មុខរបរ​កម្មករ ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ( ភ្នំពេញ ព្រះសីហនុ) លុះដល់​ចំណុច​ខាងលើ​បាន​បុក​ចំ​ពីក្រោយ​រថយន្ត១គ្រ​ម៉ាក​Hyandai ពណ៍​ខៀវ ទឹកក្រូច​ស្លាក​លេខ កណ្តាល​3A-0854 ប្រភេទ​បែន​អ្នកបើកបរ​មិនដឹង​ឈ្មោះ (រត់គេចខ្លួន​បាត់) ដែល​រថយន្ត​នេះ​ឈប់​ខូច​នៅលើ​ទ្រូង​ថ្នល់​ភាគ​ខាងជើង ពុំមាន​ដាក់​ចំណាំង អ្វី​ជាស​ញ្ញា​ឡើយ។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ចំពោះ​រថយន្ត​ឈប់​នៅលើ​ផ្លូវជាតិ ពេលយប់​ដោយ​គ្មាន​ដាក់​អ្វី​ជាស​ញ្ញា​សំគាល់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័។ កម្លាំង​ជំនាញ​បានធ្វើរ​ការវាស់វែង ប្រមូល​វ​ត្តុ​តាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​តាម​និតិ​វិធី ៕18920354_2297994950425512_7264318753535922245_n 18920491_2297994997092174_3096996144740363174_n 18920567_2297994953758845_1428072714998100115_n 19059850_2297995053758835_3007178555835357061_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya