ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ច្រានចោល​ព័ត៌មាន​ថៃ ពាក់ព័ន្ធ​ករណី​ឡាន​ដឹក​អាវុធ១គ្រឿង

ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ច្រានចោល​ព័ត៌មាន​ថៃ ពាក់ព័ន្ធ​ករណី​ឡាន​ដឹក​អាវុធ១គ្រឿង

ភ្នំពេញ ៖ ក្រសួងការពារជាតិ​បានចេញ​សេចក្តី​ថ្លែង ការណ៍​ថ្កោលទោស​ការផ្សាយ​នោះ និង​ទាមទារ​ការកែតម្រូវ…ការដកចេញ​អត្ថបទ​ដែល​ផ្សាយ​លើ បណ្តាញ Online និង​ការ​សុំទោស​ជា​លាយលក្ខណ៍អក្សរ​ថែមទៀត។ ការច្រានចោល​ព័ត៌មាន​នេះ បានធ្វើ​ឡើង ដោយ នាយកដ្ឋាន ទាក់ទង​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង កិច្ចការបរទេស របស់​ក្រសួង ការពារ ជាតិ  តាមរយៈ​លិខិត​មួយ​ផ្ញើ​ជូនទៅ​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ។

ការច្រានចោល​ព័ត៌មាន​នេះ បានធ្វើ​ឡើង​ក្រោយ​បណ្តាញសារព័ត៌មាន​ថៃ បាន​ផ្សាយ​កាលពី​ថ្ងៃទី៤ ខែមិថុនា  ឆ្នាំ២០១៧ថា  មាន​ការដឹក​អាវុធ​ជាច្រើន​ប្រភេទ បាន​ចាប់​នៅក្នុង​ប្រទេស​ថៃ​បន្ទាប់ពី​រថយន្ត​នោះ  បាន​ក្រឡាប់  នៅក្នុង​ខេត្ត​ត្រាត ។ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ចោទថា​រថយន្ត​ដឹក​អាវុធ​នោះ​ជា​របស់​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់។ សេចក្តីរាយការណ៍​ពី​ប្រទេស​ថៃ​បាន​និយាយថា​កាលពី​ថ្ងៃទី៣  ខែមិថុនា  ឆ្នាំ២០១៧  វេលា​ម៉ោង ៩កន្លះ​ព្រឹក​ត្រង់ចំណុច​អូរ​សុន  ស្ថិតក្នុង​ឃុំ​ឡែ​មកា​ឡា​ត់  ស្រុក​មឿង  ខេ​ត្ត្ត​ត្រាត  ប្រទេស​ថៃ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ រថយន្ត​មួយគ្រឿង  ម៉ាក អ៊ីស៊ុយៗ ឌី​មេក  ដែល​បើកបរ​ដោយ ជនជាតិ ថៃ​ម្នា​ក់បាន​ក្រឡាប់​ធ្លាប់ ហើយ​ត្រូវគេ​ប្រទះឃើញ មាន​អាវុធ និង​គ្រាប់ រំសេវ​ជាច្រើន​នៅក្នុង​រថយន្ត  ទើបត្រូវ ឃាត់ខ្លួន​អ្នកបើក​បរជា បណ្តោះអាសន្ន  ដើម្បី​នាំខ្លួន​យកទៅ​សាកសួរ។ អាវុធ​ដែល​សមត្ថកិច្ច​ធ្វើការ ដកហូត នោះ រួមមាន កាំភ្លើង​ខ្នាត ៧,៦២ មី​ល្លី​ម៉ែត្រ ចំនួន៤ដើម…កែវ​យិ​ត​សម្រាប់​បំពាក់​លើ​កាំភ្លើង ខ្នាត៧,៦២ មី​ល្លី ម៉ែត្រ​ចំនួន១ …បង់ កាំភ្លើង​ខ្នាត ៧,៦២មី​ល្លី​ម៉ែត្រ ចំនួន៤បង់ …កាំភ្លើង​ធុន​អាកា៤៧ ចំនួន២៩ដើម ក្នុងនោះ​មាន ស្វ័យ​បត់​ចំនួន១០ដើម  បង់​កាំភ្លើង​អាកា៤៧ ខ្នាត៣០គ្រាប់  ចំនួន៣៦បង់  បង់​កាំភ្លើង​ខ្នាត៥,៥៦មី​ល្លី​ម៉ែត្រ ចំនួន២ …គ្រាប់បែកដៃ១គ្រាប់ …គ្រាប់​ខ្នាត៩មី​ល្លី​ម៉ែត្រ​ចំនួន១០ គ្រាប់ …គ្រាប់កាំភ្លើង​ធុន អឹម ៧៩ ចំនួន ៥៣គ្រាប់  គ្រាប់កាំភ្លើង​អាកា៤៧  ចំនួន ៤ ១៤៧ គ្រាប់  វិទ្យុទាក់ទង​ភ្ជាប់​រថយន្ត និង​រី​ម៉ូត ១ឈុត ។ អគ្គនាយកដ្ឋាន​នយោបាយ និង កិច្ចការបរទេស របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​បានចាត់ទុក​ការផ្សាយ​ដែល ថា​ជាប់​ពាក់ព័ន្ធ​ដល់​ឯកឧត្តម​ទៀ​បាញ់​នោះ ជា​ព័​ត៌​ដែល​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិ កម្ពុជា។

សេចក្តីរាយការណ៍​បន្ត​ពី​ប្រទេស​ថៃ​ដដែល បាន​បញ្ជាក់ថា​យោងតាម​ការដកស្រង់​សម្តី​សារភាព​អ្នកបើកបរ​ជាតិ ថៃ​ដែល​គេ​ឃាត់ខ្លួន បាន​និយាយថា អាវុធ​ទាំងនេះ​គឺ​គាត់​បានទទួល យក​មកពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ ខេត្តកោះកុង  ដោយ​នាំ​យកទៅលក់​អោយ ក្រុម​ទ័ពព្រៃ  នៃ​ប្រទេស​ភូមា  ដោយ​ទីណា​ត់ និង​ប្រគល់​អាវុធ​ត្រូវធ្វើ ឡើង​នៅក្នុង ស្រុក​មេសា  ខេត្ត​ឈៀង​រ៉ា​យ  ប្រទេស​ថៃ។ ប៉ុន្តែ​សេចក្តីរាយការណ៍​ព័ត៌មាន​ថៃ បាន​សរសេរ​រឿង ហេតុនេះ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ទៅវិញ។

នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ  នៃ​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស  បានចេញ សេចក្តីថ្លែងការណ៍ មួយ​ចុះ​ថ្ងៃទី៦មិថុនា​ទៅកាន់​មន្ត្រី​អនុព័ន្ធយោធា​ស្ថានទូត​ប្រចាំ​កម្ពុជា​ដោយ​គូសបញ្ជាក់៣ចំណុច។ ចំណុច​ទី១ គឺ​ការបដិសេធ​ការផ្សាយ​នានា​របស់​បណ្តាញ​ព័ត៌មាន​ថៃ​ដែល​ចោទ​មកលើ​រូប​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់​ថា​បាន ពាក់ព័ន្ធ​លើ​ការដឹកជញ្ជូន​អាវុធ​និង​អាវុធ​ខុសច្បាប់។ ចំណុច​ទី២ ស្នើអោយ​បណ្តាញ​ព័ត៌មាន​ដែល​ផ្សាយ​មិន​ពិត ក្នុង​បញ្ហា​នេះ​ដកចេញ​អត្ថបទ​ដែល​ផ្សាយ​ខុស​នេះ​និង​ធ្វើការ​កែតម្រូវ​ដោយសារ​ព័ត៌មាន​នោះ គឺជា​ព័ត៌មាន​មិន ត្រឹមត្រូវ​និង​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា,និង​ចំណុច​ទី៣ នឹង​ស្នើ​តម្រូវអោយ កាសែត​និង​បណ្តាញ​ព័ត៌មាន​ថៃ​ទាំងឡាយ​ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើលិខិត​សុំទោស​ជា​ផ្លូវការ៕23429911 23430751 c1_1261931_620x413-600x3991 Screenshot_20170606-201852_1-1-600x342

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya