ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រុម​ក្មេង​ទំនើង​ជាង១០ម៉ូតូ ដេញតាម​វាយ​យុវជន២នាក់ បណ្តាល​ឲ្យ​រងរបួស

ក្រុម​ក្មេង​ទំនើង​ជាង១០ម៉ូតូ ដេញតាម​វាយ​យុវជន២នាក់ បណ្តាល​ឲ្យ​រងរបួស

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ក្រុម​ក្មេង​ទំនើង​ប្រមាណ ជាង១០ម៉ូតូ បាន​ដេញតាម​វាយ​យុវជន​ពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស ខណៈដែល​ពួកគេ​ជិះ​ជួបគ្នា​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យុវជន​រងគ្រោះ​ទាំងពីរ បាន​និយាយថា ពួកគេ​ជិះ​ម៉ូតូ​ម៉ាក Zoomer X ពណ៌​សលាយ​ទឹកក្រូច មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-4013 បាន​ចេញពី​មើល​ការប្រកួត​បាល់ទាត់​នៅ​ស្តា​ត​អូ​ឡាំ​ពិត ហើយ​ហួស​បន្តទៅ​កោះ​ពេជ្រ​ជាមួយ​មិត្ត​ភ័ក្ត្រ៦នាក់​ទៀត។ លុះ​ពេល​ពួកគេ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​ម្តុំ​ក្តាន់​ពីរ ក៏​ប្រទះ​មនុស្ស​មួយក្រុម​មាន​គ្នាច្រើន​នាក់ ជិះ​ម៉ូតូ​ប្រមាណ១០គ្រឿង។

ជិះ​ម៉ូតូ​ដេញតាម​វាយ​ពួកគេ​ជា​ជនរងគ្រោះ រហូតដល់​ចំណុច​ខាងកើត​ជិត​ដល់​ស្ពាន​អាកាស៥មករា ដោយសារ​ព្យាយាម​គេច​ពី​ក្រុម​នោះ​ដេញ​វា ទើប​ពួកគេ​រេ​ចង្កូត​ទៅបុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ក៏ត្រូវ​បក្ខពួក​ក្មេង​ទំហឹង​នោះ​ចុះមក​វាយ​បណ្តាល​ឲ្យ​រងរបួស​ស្រាល។ ដោយ​ស្ថានភាព​ពិបាក​ពេក ព្រោះ​ឃើញ​ក្រុម​ក្មេង​មាន​ទាំង​ខ្សែក្រវ៉ាត់ និង​អាវ​សាំ​ម៉ូ​រៃ​ផង​នោះ ពួកគេ​ក៏​ព្យាយាម​រត់​ចូល​ម៉ា​តរបស់​ស្ថា​នី​ប្រេង សូ​គី​មិច ដើម្បី​ឲ្យ​គេឯង​ជួយ បែរជា​ក្រុម​ក្មេង​ទំនើង​មិន​អស់ចិត្ត​នាំគ្នា​ទៅ​វាយកម្ទេច​ម៉ូតូ​ជនរងគ្រោះ ដែល​ដួល​បណ្តាល​ឲ្យ​បែក​ស្តុ​ប ហើយ​ដកយក​សោ​ម៉ូតូ​ជនរងគ្រោះ​យកទៅ​បាត់​ទៀត ៕88773902 88773903 88773904 88773905

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya