ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ៣នាក់ ករណី​គ្រឿងញៀន

ព្រះសីហនុៈ កាលពី​រសៀល​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ខន ស្រី​នួន ភេទ​ស្រី អាយុ៤០ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុកកំណើត​នៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ ទី២-ឈ្មោះ សោម តាប់ ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ស្រុកកំណើត​ខេត្តកោះកុង។ បច្ចុប្បន្ន​អ្នក​ទាំងពីរ រស់នៅ​ភូមិ​ឃុំ​ចាប់ខ្លួន​ខាងលើ។ ចំណែក​ទី៣-ឈ្មោះ មាស លី​ហ៊ាង ហៅ​សីហា ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បាក់​ខ្លង ស្រុក​ដងទង់ ខេត្តកោះកុង បច្ចុប្បន្ន​រស់នៅ​ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងប្រុស​ទាំងស្រី​ខាងលើ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន២កញ្ចប់ ទម្ងន់​ថ្លឹង​ទាំង​សម្បក០.១៨ក្រាម កាំបិត​ចុង​ស្រួច​ចំនួន១ ទូរស័ព្ទ៣គ្រឿង លុយ​ខ្មែរ ចំនួន៨០.០០០៛(ប្រាំបី​ម៉ឺន​រៀល) និង​ដប​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន១ ៕

88754002 88754003 8875400488754002

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya