ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច

ជនសង្ស័យ២នាក់ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច

កណ្ដាលៈ កាលពី​ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច ក្នុងនោះ រួមមាន ទី១ឈ្មោះ ពៅ រ៉ា​ន់​ហៅ យ៉ាង ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កម្មករសំណង នៅ​ភូមិ​ឃុំ​កើតហេតុ(ឃាត់ខ្លួន) និង​ទី២ឈ្មោះ សៅ សឿន ហៅ ដា ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​កម្មករសំណង នៅ​ភូមិ​ឃុំ​កើតហេតុ(ឃាត់ខ្លួន)។ ចំណែក​ជនរងគ្រោះ​មាន៣នាក់ ទី១ឈ្មោះ ក្រឹ​ង ស្រ៊ុន ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ (បាត់បង់ ម៉ូ​ទ័​រ​បូមទឹក១គ្រឿង)។ ទី២ឈ្មោះ ផៃ ណេ​ត ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​កសិករ បាត់បង់​ម៉ូ​ទ័​រ​បូមទឹក១គ្រឿង និង​ទី៣ឈ្មោះ ស្រ៊ុ​យ ស្រួ​ន ភេទ​ប្រុស អាយុ៧៣ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល (បាត់បង់​ម៉ូ​ទ័​រ​បូមទឹក១គ្រឿង)។ រីឯ​វត្ថុតាង​ចាប់យក រួមមាន ម៉ូ​ទ័​រ​បូមទឹក៣គ្រឿង និង​ម៉ូតូ​ធុន​សេ100កូរ៉េ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ១គ្រឿង។

នៅ​ដើមខែ​ឧសភា ឆ្នាំ២០១៧ ជនសង្ស័យ​ទាំង២ បានធ្វើ​សកម្មភាព​លួច​ម៉ូតូC100កូរ៉េ នៅក្នុង​ក្រុមហ៊ុន​7NG។ រហូតដល់​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ គេ​ទាំងពីរ បាន​លួច​ម៉ូ​ទ័​រ២គ្រឿង របស់​ឈ្មោះ ស្រ៊ុ​យ ស្រួ​ន ១គ្រឿង និង​ម៉ូ​ទ័​រ​របស់​ឈ្មោះ ផៃ ណេ​ត ១គ្រឿង។ ក្រោយមក នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១១យប់ ក៏បាន​លួច​ម៉ូ​ទ័​រ​ជនរងគ្រោះ​ឈ្មោះ ក្រឹ​ង ស្រ៊ុន ចំនួន១គ្រឿង​ទៀត។ លុះ​មួយ​សប្ដាហ៍​ក្រោយមក ពោល គឺ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង៤រសៀល ជនសង្ស័យ​ទាំង២នាក់ ក៏មាន​ទំនាស់​នឹង​គ្នា ហើយ​ជនសង្ស័យ​ឈ្មោះ ពៅ រ៉ា​ន់ ហៅ យ៉ាង បាន​ទៅ​សារភាព​ប្រាប់​ជនរងគ្រោះ​ឈ្មោះ ផៃ ណេ​ត ថា​បាន​លួច​ម៉ូ​ទ័​រ ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សន្លុង​តែម្ដង ៕

88734102 88734103 88734104 88734106

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya