ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ខំ​ចាក​ចេញពីផ្ទះ​នៅ​ខេត្តព្រៃវែង ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដើម្បី​រក​ម៉ូយ​ទិញ​អេតចាយ បែរជា​មក​ដេកស្លាប់​នៅក្នុង​វត្ត​ព្រែក​តា​មាក់ បង្ក​ជាការ​ភ្ញាក់ផ្អើល

បុរស​ម្នាក់ ខំ​ចាក​ចេញពីផ្ទះ​នៅ​ខេត្តព្រៃវែង ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដើម្បី​រក​ម៉ូយ​ទិញ​អេតចាយ បែរជា​មក​ដេកស្លាប់​នៅក្នុង​វត្ត​ព្រែក​តា​មាក់ បង្ក​ជាការ​ភ្ញាក់ផ្អើល

កណ្ដាលៈ កាលពី​វេលា​ម៉ោង៦ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​វត្ត​សុវណ្ណ​វ​ត្តី ហៅ​វត្ត​ព្រែក​តា​មាក់ ស្ថិត​ភូមិ​ព្រែក​តា​មាក់ ឃ‌ុំ​ព្រែ​កតា​មាក់ ស្រុក​​​‌​ខ្សាច់កណ្តាល ខេ​ត្ត‌​កណ្ដាល។

ជន​រង​គ្រ‌ោះ​មាន​ឈ្ម‌ោះ វី ប៊ុនធឿន ភេ​ទ‌​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​កសិករ (ស្លា​ប‌់)។ ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ អ៊ុន សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរ​កសិករ និង​មាន​កូនស្រី២នាក់។ គ្រួសារ​មួយ​នេះ មាន​ទីលំនៅ​ភូមិ​ចុង​បឹង ឃុំ​គៀន​ឃ្វាន ស្រុក​កំចាយមា ខេត្តព្រៃវែង។

សមត្ថកិច្ច​រៀបរាប់​ដំណើររឿង​ថា នៅ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១០ព្រឹក ជនរងគ្រោះ​បាន​ជិះ​រថយន្ត​ជាមួយ​ឈ្មោះ អួន អៀង ភេទ​ប្រុស ត្រូវជា​បងថ្លៃ និង​ឈ្មោះ រុន សារឿន ភេទ​ប្រុស ត្រូវជា​បងជីទួតមួយ ចេញពីផ្ទះ​ទៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រក​ម៉ូយ​ទិញ​អេតចាយ។ ដល់​វេលា​ម៉ោង១រសៀល ពេលមកដល់​ផ្សារ​ចាស់ នៅ​ភ្នំពេញ ជនរងគ្រោះ​បាន​ចុះ​ពី​រថយន្ត​ដោយ​ប្រាប់​បងថ្លៃ​ថា ទៅធ្វើ​ទូរ​សព្ទ​នៅ​ផ្សារ​ថ្មី ទើប​បងថ្លៃ និង​បងជីទួតមួយ​ឈ្មោះ រុន សារឿន នាំគ្នា​ជិះ​រថយន្ត​ទៅ​ក្បាលថ្នល់ ហើយ​ដេក​នៅផ្ទះ​ឈ្មោះ យ៉ា​ត ប៊ុន​ថា​ត។ រហូតដល់​ម៉ោង៦ល្ងាច ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​ទៅដល់​ផ្ទះ​ឈ្មោះ យ៉ា​ត ប៊ុន​ថា​ត និង​ហូបបាយ​ជុំគ្នា។ នៅ​ម៉ោង៧យប់​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ប្រាប់​បងថ្លៃ​ថា ខ្លួន​ទៅ​ផ្សារ​ថ្មី ហើយក៏​ចេញ​បាត់​ដល់​ម៉ោង៨យប់ ទើប​ជនរងគ្រោះ​ទូរ​សព្ទ​ប្រាប់​បងថ្លៃ ថា​ខ្លួន​ដេក​នៅផ្ទះ​មិត្តភក្តិ​នៅ​ផ្សារ​ថ្មី។

រហូតដល់​ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមិថុនា បងថ្លៃ​ឈ្មោះ អួន អៀង បាន​ទូរ​សព្ទ​ទៅ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​ប្រាប់ថា ទូរ​សព្ទ​ធ្វើ​មិនទាន់​ហើយ​ទេ ដល់​ម៉ោង១០៖៣០នាទី បងថ្លៃ​បាន​បើករថយន្ត​ទៅ​ឈប់​នៅ​មាត់ទន្លេ​គល់ស្ពាន​ជ្រោយចង្វារ ហើយ​ទូរ​សព្ទ​រក​ជនរងគ្រោះ​ទៀត តែ​មិន​ចូល​រហូតដល់​ម៉ោង៤ល្ងាច ដោយ​មិនឃើញ​ជនរងគ្រោះ ទើប​ឈ្មោះ អួន អៀង និង​ឈ្មោះ រុន សារឿន ជិះ​រថយន្ត​ទៅផ្ទះ​វិញ។

បន្ទាប់មក​នៅ​ថ្ងៃទី៨ ខែមិថុនា​នេះ វេលា​ម៉ោង១២៖៣០នាទី ជនរងគ្រោះ​បាន​ចូលមក​ដេក​លើ​សាលាឆាន់​នៅក្នុង​វត្ត​សុវណ្ណ​វ​ត្តី ហៅ​វត្ត​ព្រែក​តា​មាក់ រហូតដល់​ម៉ោង៦៖០០នាទី​ល្ងាច ជនរងគ្រោះ​ក៏​ស្លាប់បាត់​បង់ជីវិត​តែម្ដង។ សាកសព​ដេកស្លាប់​ស្លៀកខោ​ត្រ​នា​ប់​ពណ៌​ខ្មៅ ដោយមាន​ស្នាម​ឆ្អា​នៅ​ថ្ពាល់​ខាងឆ្វេង​មួយកន្លែង ជា​ស្នាម​កកិត។

ក្រោយ​ការភ្ញាក់ផ្អើល កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​ហ្មត់ចត់ និង​មានការ​ចូលរួម​ពី​គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ ពិនិត្យឃើញថា សាកស​ព‌​ព‌ុំ​មា​ន‌​ស្លាក​ស្នា​ម‌​អ្វ‌ី​គួ​រ‌​ឲ្យ‌​ក​ត‌់​ស​ម្គា​ល‌់​ឡើ​យ‌ គ‌ឺ​ពិ​ត‌​ជា​ស្លាប់​ដោ​យ‌​សារ​ខ្យល់គរ(ជំងឺ) ហើយ​បា​ន‌​ប្រគល់​ស​ព‌​ជូ​ន‌​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕88714204

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya