ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ធំ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ធំ ២នាក់ ករណី​គ្រឿងញៀន

កំពង់ធំៈ ជនសង្ស័យ​ទាំង២នាក់ ដែល​កម្លាំង​របស់លោក ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំនុច​ភូមិ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ពីបទ​ចែកចាយ​គ្រឿងញៀន ដែលមាន​ឈ្មោះ​ទី១ ឈ្មោះ ម៉ិ​ក ដា​រី​ន ភេទ​ប្រុស អាយុ២១ឆ្នាំ និង​ទី២ ឈ្មោះ ហួត ទី ភេទ​ប្រុស​អាយុ១៨ឆ្នាំ អ្នក​ទាំង២រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រួមជាមួយ​វត្ថុតាង​មាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន (ហៅ​ម៉ា​ទឹកកក) ចំនួន៩កញ្ចប់​តូច លុយ​ខ្មែរ២០ម៉ឺន​រៀល ទូរស័ព្ទ១គ្រឿង និង​ថង់​សម្រាប់​ច្រក​មួយចំនួន។

ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ទាំង២នាក់ ពិតជា​បាន​ប្រកបមុខរបរ​ជួញដូរ​គ្រឿងញៀន​ពិតមែន ដោយ​រូបគេ​មាន​ម៉ូយ​មកពី​ខេត្ត​ផ្សេង យកមក​លក់​ឲ្យ ហើយ​ពួកគេ​បាន​យក​ថ្នាំញៀន​ទាំងអស់នេះ ទៅធ្វើ​ការចែក​ចាយ​បន្ត ដល់​ពួក​អ្នកញៀន​ថ្នាំ នៅក្នុង​ស្រុក​បារាយណ៍ និង​ដើរ​លក់​ដល់​កំពង់ធំ​ទៀតផង ជាពិសេស គឺសិស្សៗសាលា​តែម្តង។

សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង២នាក់ និង​វត្ថុតាង​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បី​ចាត់ការ​បញ្ជូនបន្ត​ទៅកាន់​សាលាដំបូង​ខេត្ត អនុវត្ត​ទៅតាម​ផ្លូវច្បាប់៕

88674402 88674403 88674404

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya