បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោងប្រមាណ ៥រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ដោយនិយាយថា គ្រួសាររបស់ពួកគាត់ត្រូវក្រុមហ៊ុនមួយបោកប្រាស់យកប្រាក់ តែមិនទទួលខុសត្រូវជូនទៅរកការងារធ្វើលើទឹកដីថៃ។
គ្រួសារប្ដីឈ្មោះ បឿន ប៊ុនថាន់ អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ស៊ីវ សុធា អាយុ ៣៨ឆ្នាំ និងកូនស្រីឈ្មោះ រ៉ូ ភីរី អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
គ្រួសារនេះថា ពេលជួបជាមួយក្រុមហ៊ុនដំបូង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ខាងក្រុមហ៊ុនគេតម្រូវឲ្យដាក់ប្រាក់ម្នាក់ ២០០ដុល្លារ សម្រាប់រត់ការឯកសារសុំទិដ្ឋាការ ២ឆ្នាំ (សម្រាប់លិខិតឆ្លងដែនការងារ) សរុបទាំង ៣នាក់ ចំនួន ៦០០ដុល្លារ ហើយសន្យាថា នឹងយកទៅធ្វើការនៅប្រទេសថៃ បើទោះជាពួកគាត់មានលិខិតឆ្លងដែនស្រាប់ទៅហើយ នោះ។ ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ បុរសម្នាក់លេខទូរស័ព្ទ ០៨៨ ៧៦៦ ៨៨៨៨ ដែលជាតំណាងក្រុមហ៊ុនខាងលើ បានប្រាប់ថា ការពិតវាជាកំហុសរបស់គ្រួសារខាងលើទេ ពេលមុននាំចេញទៅប្រទេសថៃ តំណាងក្រុមហ៊ុនទារយកលិខិតឆ្លងដែនរត់ការឯកសារ បែរជាពួកគេទាំង ៣នាក់ មិនឲ្យដោយលើកឡើងថា ជាធម្មតាឯកសារ
ឆ្លងដែននគរបាលអន្តោប្រវេសន៍ ជាអ្នកធ្វើ សង្ស័យមិនជឿលើក្រុមហ៊ុនរបស់លោក។
បុរសម្នាក់នេះ ប្រាប់ដោយសារយល់ថា ពួកគេទាំង ៣នាក់ ចង់ធ្វើអ្វីស្រេចតែអំពើចិត្ត ក្រុមហ៊ុនក៏សម្រេចប្រាប់វិញថា ធ្វើខ្លួនឯងចុះ។ តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា បើពួកគាត់ទាំង ៣នាក់ ចង់បានប្រាក់វិញសូមឡើងទៅភ្នំពេញ ទូទាត់គ្នាប្រាក់រត់ការឯកសារ សល់ប៉ុន្មានខាងក្រុមហ៊ុននឹងឲ្យវិញ៕ សម្បត្តិ សីហា