ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ មុខសញ្ញា​ចាស់ ឬ​ល្បី​ថា ជា​អធិរាជ​រកស៊ី​គ្រឿងញៀន​នៅ​តំបន់​ជាយដែន បាន​ជាប់អន្ទាក់

ជនសង្ស័យ២នាក់ មុខសញ្ញា​ចាស់ ឬ​ល្បី​ថា ជា​អធិរាជ​រកស៊ី​គ្រឿងញៀន​នៅ​តំបន់​ជាយដែន បាន​ជាប់អន្ទាក់

បាត់ដំបងៈ ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​រកស៊ី​គ្រឿងញៀន​ដ៏​សកម្ម​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា២នាក់ មាន១-ឈ្មោះ អៀង សុឃឿន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង២-ឈ្មោះ ឃិន វុទ្ធី ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។

ជនសង្ស័យ​ជា​មុខសញ្ញា​រកស៊ី​គ្រឿងញៀន​ដ៏​សកម្ម​ក្នុង​តំបន់​ជាយដែន​ប្រទេស​ក្នុង​ខេត្តបាត់ដំបង ហើយ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេះ បាន​ដកហូត​វត្ថុតាង​រួមមាន គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន៤កញ្ចប់ ទម្ងន់៣៧,៩២ក្រាម គ្រឿងញៀន​ប្រភេទ កេ​តា​ម៉ី​ន ចំនួន១០គ្រាប់​កន្លះ ទូរ​សព្ទ​ដៃ៥គ្រឿង អាយ​ផេ​ត១គ្រឿង គ្រាប់កាំភ្លើង ប្រភេទ៩មី​លី​ម៉ែត្រ ចំនួន១៨គ្រាប់ គ្រាប់កាំភ្លើង​ប្រភេទ​អាកា ចំនួន១៥គ្រាប់ រថយន្ត១គ្រឿង​ម៉ាក មី​នី​កុប​ព័រ ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ២០០៣ ស្លាក​លេខ ភ្នំពេញ 2Y-2776 និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ៕

88634602 88634603 88634604

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya