ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចក្របួចជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

សមត្ថកិច្ចក្របួចជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: ជនជាតិ​វៀតណាមពីរនាក់ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ពីបទ ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ នៅផ្ទះ​ជួល​ផ្លូវ​លេខ​៣៦៩ “​ម្តុំ​ដេប៉ូ​ឈើ ” ក្នុងភូមិ​ដើម​ចាន់ ក្រុម​៦ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ​។​

​ ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ គឺ​ទី​១-​ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កម្ម​ករលា​ប​ថ្នាំ​តុទូ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣៦៩ ក្នុងភូមិ​ដើម​ចាន់ ក្រុម​៦ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ និង​ទី​២-​ឈ្មោះ ង្វៀន ធី​លី ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​អ្នកលក់​នំ​បញ្ចុក ស្នាក់នៅ ផ្ទះជួល​ម្តុំ​មេភ្លើង សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​ គ្រឿងញៀនដែលពួកគេធ្វើការជួញដូរមាន​តម្លៃ ២៩០ ដុល្លារ។

​ លោក​អនុសេនីយ៍ទោ ទេព បូរ៉ា នាយប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​តែងតែ​ល្បាត និង​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​តំបន់​ស្មុគស្មាញ​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ពេល​ល្បាត​មកដល់​ចំណុច​ម្តុំ​ដេប៉ូ​ឈើ ផ្លូវ​៣៦៩ ក្នុងភូមិ​ដើម​ចាន់​១ ក៏​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ ដែលជា​ជន​ធ្លាប់​លួច​ដុត​ផ្ទះ​អ្នកភូមិ​នៅ​ទីនោះ និង​ស្រី​ម្នាក់ទៀត ដោយមាន​ការសង្ស័យ​ទើប​កម្លាំង​សមត្ថកិច្ច​ហៅ​សាកសួរ​។ ដោយ​ឃើញ​សមត្ថកិច្ច​ហៅ​សួរនាំ ជនសង្ស័យ​បាន​ក្រវ៉ាត់​កញ្ចប់​បារី​ចោល​។ នៅក្នុង​កញ្ចប់​បារី​នោះ សមត្ថកិច្ច បាន​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា​ចំនួន ៥៨ កញ្ចប់​ប្លា​ស្ទិ​ក​។ ពេលនោះ​កម្លាំង​សមត្ថកិច្ច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ យកមក​កាន់​ប៉ុស្តិ៍​ច្បារអំពៅ​២ តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ បាន​សារភាពថា ថ្នាំញៀន​នេះ ពួកគេ​បាន​ទិញ​ពី​ម្តុំ​ផ្សារកណ្តាល​ចំនួន ១០ កញ្ចប់ ក្នុងតម្លៃ ១ កញ្ចប់​ធំ តម្លៃ ១០ ដុល្លារ ហើយ​រំលែក​ដាក់​កញ្ចប់​តូចៗ​បាន​ចំនួន ៥៨ កញ្ចប់​យកមក​លក់​ប​ន្ត​ក្នុង ១ កញ្ចប់ តម្លៃ ៥ ដុល្លារ​។​

​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ៥៨ កញ្ចប់​រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya