ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៨នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៨នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ម៉ោង២២ និង១០នាទី​យប់ ថ្ងៃទី៧ខែមិថុនា​ឆ្នាំ២០១៧នៅ​ចំណុច​ក្នុង​រោង​កម្មករ​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង​ភូមិ​ក្រុង​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​ទាំង៨នាក់​នោះ​ទី១ឈ្មោះ ស៊ូ គឹមស៊ាន អាយុ២០ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ខាងលើ។ទី២ឈ្មោះ​សុខ វី​រ័ត្ន អាយុ២០ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ខាងលើ។
ទី៣ឈ្មោះ​នាង ប៉េង អាយុ២០ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ខាងលើ។ទី៤ឈ្មោះ នាង ហុង​លី​អាយុ៣១ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ខាងលើ។ទី៥ឈ្មោះ​សៀ សីហា អាយុ២៥ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ខាងលើ។ទី០៦ឈ្មោះ ញឹ​ល ម៉ាប់ អាយុ២០ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​រោង​កម្មករសំណង់​ផ្លូវ​បេតុង​ភូមិ​ក្រុង​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។ទី០៧ឈ្មោះ ផុន វ​ឌ្ឍ​នា ហៅ វិ​ន អាយុ១៨ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ជាងទង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ។ទី០៨ឈ្មោះ​បឿ ចិន្តា អាយុ១៨ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ដំណាក់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។

ឃាត់ខ្លួន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ខាងលើ​ក្រោយពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​នៅ​ចំណុច​រោង​កម្មករ​នេះ​មាន​ក្រុម​ក្មេង​ទំនើង​កំពុង​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​នូវ​គ្រឿងញៀន​ខុសច្បាប់​ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​សូម​យោបល់​ពី​លោក អធិការ​ខណ្ឌ​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​តែម្តង​ដោយ​ឃាត់​ក្រុម​ខាងលើ​បាន​ចំនួន០៨នាក់​ធ្វើ​ការដកហូត​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផង។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់ទៀតថា​ក្រោយពី​នាំខ្លួន​យកមក​ដល់​អធិការនគរបាល​ខណ្ឌ​បានធ្វើ​តេស​ទៅលើ​ទឹកនោម​ឃើញថា​ជន​ទាំង០៨នាក់​ខាងលើ​ទឹកនោម​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក៏​ឃាត់ខ្លួន​តែម្តង៕

IMG_3875 IMG_3876

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya