ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង មាន​គ្នា​ជិត១០នាក់ ធ្វើ​សកម្មភាព​ដេញ វាយ​ប្លន់​យក​ម៉ូតូ X-R ពី​បុរស២នាក់

ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង មាន​គ្នា​ជិត១០នាក់ ធ្វើ​សកម្មភាព​ដេញ វាយ​ប្លន់​យក​ម៉ូតូ X-R ពី​បុរស២នាក់

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១២ នឹង០៥នាទី​ឈានចូល ថ្ងែ​ទី៨ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ១៣ កែង​ផ្លូវ​លេខ១៨៤ ក្នុង​សង្កាត់ ជ័យ​ជំ​ន: ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ- 9540 ឌុប​គ្នា បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ១៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​នោះគេ​បានឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជិត១០នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង តាម​មកពី​ក្រោយ​យ៉ាង​លឿន​ហើយ​បាន​ស្រែកថា ចោរៗ ភ្លាមៗនោះ គេ​បានឃើញ​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​XRខាងលើ មាន​សភាព​ភ័យខ្លាច​យ៉ាងខ្លាំង ក៏បាន​បន្ថែម​ល្បឿន​ម៉ូតូ​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ ក្បែរ​ព្រះបរមរាជវាំង ជនរងគ្រោះ​ខាងលើ ក៏​ជិះ​ម៉ូតូ​ទៅបុក​របាំង​ដែក​នៅ​ព្រះបរមរាជវាំង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ភ្លាមៗនោះ ជនសង្ស័យ​បានមកពី​ក្រោយ ហើយ​នាំគ្នា​ត្រួយ​វាយ​ជនរងគ្រោះ ខណៈនោះ ក៏មាន​អ៊ុំ​ប្រុស​ម្នាក់ ដែល​នៅក្បែរ​ព្រះបរមរាជវាំង នោះ​ឃើញបែបនេះ ក៏​ចូលមក​ឃាត់  ភ្លាមៗហើយ​សួរថា មានរឿង​អ្វី​បាន​វាយ​គ្នា​ដល់​ថ្នាក់​ហ្នឹង ទើប​ក្រុម​មាន​គ្នាច្រើន​ឆ្លើយថា បុរសរងគ្រោះ​ជា​ចោរ។

ប្រភព​បន្តទៀតថា ដោយ​ឃើញ​សភាព​បែបនេះ ក្រុម​ជនសង្ស័យ ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​បាត់អស់ភ្លាមៗតែម្តង។ ចំណែក​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ម្នាក់ ត្រូវបាន​រថយន្ត​សាមុយ​ទៅ​មន្ទីរពេទ្យភ្លាមៗតែម្តង ៕87659502 87659503 87659504

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya