បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបូរី គេឃើញមានរថយន្តនីស្សាន់មួយបាំងកន្លះសេរីចាស់ ១គ្រឿង ដែលគេបានស្គាល់ថា ជារថយន្តស៊ីឈ្នួលដឹកទំនិញម្ចាស់នៅក្រុងសិរីសោភ័ណ ដឹកទំនិញពីក្រុងសិរីសោភ័ណ ឆ្ពោះទៅភ្នំពេញ និងដឹកទំនិញពីភ្នំពេញ មកក្រុងសិរីសោភ័ណ
ដឹកទំនិញយ៉ាងសំពីងសំពោង ដោយមិនគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ឡើយ។
លោកវរៈសេនីយ៍ទោ ង៉ាន់ ចាន់ដា នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ខេត្ត ធ្លាប់បានប្រាប់ឲ្យដឹងថា បញ្ហារថយន្តដឹកសំពីងសំពោង ខណៈដែលផ្លូវជាតិកំពុងរងការលិចលង់ គឺ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់វិធានហើយ និងត្រូវបានអនុវត្តធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យកើតមានឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវកាន់តែធ្ងន់ធ្ងរ និងព្រួយបារម្ភពីគ្រោះថ្នាក់ ដែលអាចធ្វើឲ្យប៉ះពាល់អ្នកដំណើរតាមផ្លូវ
ផងដែរ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ឡានដឹកសំពីងសំពោងធ្វើចរាចរមិនខ្លាចសមត្ថកិច្ច