ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អូនថាកុំឲ្យបងជិះលឿន ឃើញអត់បុកបង្កាន់ដួលសន្លប់ស្តូកស្តឹង ទាំងម៉ូតូទាំងម្ចាស់

អូនថាកុំឲ្យបងជិះលឿន ឃើញអត់បុកបង្កាន់ដួលសន្លប់ស្តូកស្តឹង ទាំងម៉ូតូទាំងម្ចាស់

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅកណ្តាលស្ពានអាកាសស្ទឹងមានជ័យដោយសារបុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលដៃចង្កូតទៅប៉ះ នឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលម៉ូតូសន្លប់ស្ដូកស្ដឹង នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះមិនស្គាល់ឈ្មោះម្នាក់អាយុជាង២០ឆ្នាំ  មិនដឹងថាមកពីណាទៅណាបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1S 0016 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីក់តទៅលិចក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ ស្ពានអាកាសស្ទឹងមានជ័យ អ្នកបើកម៉ូតូបាន បន្ថែមល្បឿនឡើងស្ពានយ៉ាងលឿនថែមទៀតទៅ ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពាន អាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលនិងធ្វើឲ្យអ្នកបើកម៉ូតូ រងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗ ៕

unnamed-file-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya