ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជិះម៉ូតូស្រវឹង បុករបងថ្ម រួចធ្លាក់ចូលប្រឡាយទឹកស្លាប់

ជិះម៉ូតូស្រវឹង បុករបងថ្ម រួចធ្លាក់ចូលប្រឡាយទឹកស្លាប់

ខេត្តកោះកុង ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៧ ខែ៦ ឆ្នាំ២០១៧ ត្រង់ចំណុចចផ្លូវកោង ស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះម្នាក់បានបើកបរទាំងស្រវឹងក្នុងល្បឿនលឿនផ្លូងកោង ជ្រុលទៅបុករបងថ្មពេញមួយទំហឹងធ្លាក់ចូលប្រឡាយទឹកស្លាប់នៅនឹងកន្លែង ។

ជនរងគ្រោះឈ្មោះ ឃឿន ពិសិដ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង។

ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សូន១៧ ពណ៑ខ្មៅស្លាកលេខកោះកុង ១B.៣៤.៩១.ដោយល្បឿនលឿនក្នុងស្ថាន ភាពស្រវឹងទៅបុកនិងរបងថ្ម ពេញ១ទំហឹងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុខាងលើ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ចចុះពិនិត្យធ្វើកោសលវិច័យរួចសព និងម៉ូតូជនរងគ្រោះកម្លាំងសមត្តកិច្ច បានប្រគល់ឲ្យគ្រួសារសព វិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី   ៕

unnamed-24

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya