ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ហិង្សា​ក្នុង​គ្រួសារ បុរស​ជា​ប្ដី ស្រវឹងខួបឈ្លោះ​ជាមួយ​ប្រពន្ធ​​វាយ​រហូត​ស្លាប់

ហិង្សា​ក្នុង​គ្រួសារ បុរស​ជា​ប្ដី ស្រវឹងខួបឈ្លោះ​ជាមួយ​ប្រពន្ធ​​វាយ​រហូត​ស្លាប់

​កណ្តាល​៖​ ហិង្សា​ក្នុង​គ្រួសារ ដោយ​បុរស​ជា​ប្ដី ស្រវឹងខួប ឈ្លោះ​ជាមួយ​ប្រពន្ធ​ជ្រុលដៃ​វាយ​រហូត​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លូន ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ចំណុចកើតហេតុ​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​អណ្ដូង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គិ​ន ព្រីង អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​ត្រូវជា​ប្ដី ឈ្មោះ សុខ ខ្នើ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ​។

ជនរងគ្រោះ​គឺជា​មនុ​ស្សញៀន​ស្រា ដែល​តែងតែ​ផឹកស្រា​ជាប្រចាំ​ថ្ងៃ​។ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ ១៧:០០ នាទី ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​កំពុង​ដាំទឹក​នៅលើផ្ទះ ខណៈនោះ​ជនសង្ស័យ​ជា​ប្ដី​បាន​ដើរ​មកពី​ខាងក្រោយ​ផ្ទះ ក៏បាន​ស្ដីអោយ​ជនរងគ្រោះ​ថា មួយថ្ងៃៗ​មិនចេះ​ធ្វើ​ការងារ​អ្វី​ទេ ពេលនោះ​អ្នក​ទាំងពីរ​ក៏បាន​ទាក់​ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង រួច​ជនសង្ស័យ​បាន​ចាប់ ទះកំផ្លៀង​ជនរងគ្រោះ​ចំនួន ០៣​ដៃ បណ្ដាលអោយ​ដួល​ផ្កាប់មុខ​ទៅ​និង​ដី ភ្លាមនោះ ជនរងគ្រោះ​បាន​ព្យាយាម​រត់គេច​តែ​ត្រូវ​ជនសង្ស័យ​ស្ទាក់​ហៅ​អោយចូល​ផ្ទះ​វិញ រួច​ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​សម្ងំស្ងៀម និយាយ​ពីនេះ​ពី​នោះ​តែម្នាក់ឯង​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​ក្រោក​ឡើង​ប្រើ​អោយ​កូន​ទៅ​ទិញ​បបរ​យកមក​ហូប រួច​ហើយក៏​ចូលដេក​វិញ​ទៅ​។ រហូតដល់​ម៉ោង​ប្រមាណ ១៣:០០​នាទី ថ្ងៃ​ដដែល ម្ដាយក្មេក​ជនរងគ្រោះ​បាន​ឡើងទៅ​មើល​និង​ដាស់​តែ​ជនរងគ្រោះ​ពុំ​ក្រោក ក៏បាន​ស្រែកប្រាប់​អ្នកជិតខាងរ​រួច​ក្រុមគ្រួសារ​បាន​ហៅ​គ្រូពេទ្យ​មក​ពិនិត្យឃើញថា ជនរងគ្រោះ​មាន​សភាព​ខ្សោយ​ខ្លាំង គ្រូពេទ្យ​ក៏បាន​ប្រាប់​ក្រុមគ្រួសារ​អោយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះធំ តែ​ពុំទាន់​បាន​បញ្ជូនទៅ​ផង​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ៕18880034_692987180889222_8473699593548358350_o 18920991_692987127555894_4869400740051423748_o 18922470_692987067555900_398435749071159825_o

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya