ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ឡាន​ស្រវឹងស្រា​ជោកជាំ​បោះពួយ​​ដូច​ហោះ​ទៅបុក​រ​នាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ ​

ម្ចាស់​ឡាន​ស្រវឹងស្រា​ជោកជាំ​បោះពួយ​​ដូច​ហោះ​ទៅបុក​រ​នាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤៥​នាទី យប់​ថ្ងៃទី​១៧ តុលា ២០១៣ ស្ថិតក្នុង​ក្រុមទី​៥៥ ភូមិ​១៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ ចំនួន ១០​ផ្ទាំង បាន​បាក់​រង​ការខូចខាត ខណៈដែល​រថយន្ត​កាម​រី​គូទ​ហើម ១​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2D
-6316 ជិះ​ដោយ​បុរស ២​នាក់ ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​យ៉ាង​លឿន​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​មុខ​មជ្ឈមណ្ឌល​កាយ​វិ​ប្បក​ម្ម ឃ័​រ​ហ្វី​ត​នេស ក៏បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​តែម្តង បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បើក​ទៅមុខ​លែងរួច ចំណែក​អ្នកជិះ ២​នាក់​នោះ បាន​រត់ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya