ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ រួចបើកគេចខ្លួនបាត់ស្រមោល

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ រួចបើកគេចខ្លួនបាត់ស្រមោល

ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជា៨និង១០នាទីយប់ ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៧  ស្ថិតនៅលើផ្លូវជាតិលេខ៨ ចន្លោះបង្កោលភ្លើង (147-148) ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារមុខរបួសធ្ងន់ធ្ងរពេក ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តធុនធំបុកជាមួយម៉ូតូ បន្ទាប់ពីហេតុការណ៍ នេះកើតឡើងអ្នកបើករថយន្តបានបង្កើនល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។

ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ស្លាកលេខរតនគីរី1A-1775 បើកដោយឈ្មោះ លាង នី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅកន្លែងកើតហេតុ  និង អ្នករួមដំណើរជាមួយឈ្មោះ ឈី វ៉ាន់ឆែ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកក្រញូង ឃុំវាល ម្លូរ ស្រុកពញាក្រែក បានរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកពញាក្រែក ដោយសារអាការរបួសធ្ងន់ពេក ៕

76d0039d-6f0c-4325-976a-061d93e4009a 690fba4d-37dd-490d-845d-b89d1d65997b 06105301-77db-4695-b9ee-f4cd3429e91a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya