ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់

ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់

ភ្នំពេញ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវបានពលរដ្ឋជិតខាងជួយ និងហៅរករថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីនាងលង់ស្នេហ៍ជាមួយបុរសជាកម្មករសំណង់ម្នាក់ដោយមិនបានរៀបការពេញច្បាប់រហូតពពោះមានទម្ងន់ ៣ខែក៏ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់ ទុកឱ្យនាងពពោះរហូតដល់គ្រប់ខែសម្រាលកូនលើឥដ្ឋតែម្នាក់ឯង ។

ស្រ្តីអភ័ព្វរូបនេះ ឈ្មោះ អ៊ន ចិន្តា អាយុ ២៨ឆ្នាំ អតីតជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំសង្កាត់ចោមចៅ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់ខាងលើគ្មានទីពំនឹងដោយពឹងផ្អែកលើមិត្តភ័ក្ដិរួមការងារ ប៉ុណ្ណោះ។

ខណៈដែលស្រី្តអភ័ព្វរស់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយ គាប់ជួនកម្មករ កម្មការិនីចេញពីធ្វើការនៅរោងចក្រឃើញនាងកំពុងស្រែកថ្ងូរឈឺពោះសម្រាលកូនគ្មានលុយកាក់មួយរៀលនិងបានបែកទឹកភ្លោះហើយនោះ ក៏នាំគ្នាជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។ ប៉ុន្តែ នៅពេលដែលរថយន្តសង្គ្រោះមិនទាន់ ទៅដល់ស្រួលបួលផង នាងក៏សម្រាលកូនលើ កម្រាលឥដ្ឋ បាន កូនស្រីមួយដ៏ទ្រលុកទ្រលន់បាត់ទៅហើយ ៕IMG_3844

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya