ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​រះ​ម៉ូតូ​២​គ្រឿង រួច​ហោះ​រំលង​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​ ​

ឡាន​បុក​រះ​ម៉ូតូ​២​គ្រឿង រួច​ហោះ​រំលង​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​ ​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង ១ និង ១៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ តុលា ២០១៣ នៅ​ចំណុច​មុខ​ក្លិប​វើ​ល​ដាន់ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក ក្នុង​ល្បឿន​យ៉ាង​លឿន​បើក​បុក​រះ​ម៉ូតូ ២​គ្រឿង រួច​ជ្រុល​ហោះ​រំលង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​ផ្លូវ​ម្ខាង​ទៀត បើក​ទៅមុខ​លែងរួច ប៉ុន្តែ សំណាង​ដែល​គ្មាន​មនុស្ស​រងគ្រោះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។​
​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា គេ​បានឃើញ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7570 ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​មុខ​ក្លិប​វើ​ល​ដាន់ ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​កូន​ទា ពណ៌​ស ១​គ្រឿង ចំ​ពីមុខ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​គាប​ជាប់​ក្រោម​រថយន្ត​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P-5332 ដែល​ចត​មុខ​ក្លិប​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya