ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញដេកស្លាប់នៅក្នុងចំណតផ្ញើរថយន្តសណ្ឋាគារផ្កាឈូកទិព្វ បុរសជនជាតិជប៉ុនម្នាក់

ប្រទះឃើញដេកស្លាប់នៅក្នុងចំណតផ្ញើរថយន្តសណ្ឋាគារផ្កាឈូកទិព្វ បុរសជនជាតិជប៉ុនម្នាក់

ភ្នំពេញៈ នៅម៉ោង៤និង២០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ បុរសវ័យចំណាស់ជនជាតិជប៉ុនម្នាក់ ត្រូវបាន​សន្តិសុខយាមចំណតរថយន្តផ្កាឈូកទិព្ធ ប្រទះឃើញដេកស្លាប់នៅក្នុងចំណតផ្ញើរថយន្តសណ្ឋាគារផ្កាឈូកទិព្វ ស្ថិតនៅដីឡូដ៍លេខ៣២ ផ្លូវ៣៣៦ ក្រុម៤ ភូមិ១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនជាតិជប៉ុន ដែលស្លាប់ខាងលើបានស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វប្រហែល ៥ទៅ៦ខែកន្លងមកហើយ ដោយខាងម្ចាស់សណ្ឋាគារបានឲ្យ​បុរសជនជាតិជប៉ុនមកស្នាក់នៅកន្លែងចំណតផ្ញើរថយន្តម៉ូតូជំនួស។

មុនពេលកើតហេតុ២ទៅ៣ថ្ងៃ ជនរងគ្រោះមានសភាពមិនស្រួល និង ដេកនៅលើប៉ៅអ៊ីដែក និងដណ្តប់ភួយគ្របមុខជិតជារៀងរាល់ថ្ងៃ។ រហូតមកដល់ថ្ងៃកើតហេតុមិនឃើញក្រោក និងកម្រើ​កដៃជើងបន្តិចសោះ ក៏នាំគ្នាចោមរោមមើល ទើបដឹងថា ជនរងគ្រោះស្លាប់មិនដឹងតាំងពីពេលណា ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យ។ ជនរងគ្រោះកាន់លិខិតឆ្លងដែនជប៉ុនលេខ MK3930003 អាយុ៨៤ឆ្នាំ។

ក្រោយពេលខាងជំនាញត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅតម្ក​ល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕

4260 84774008 847740010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya