ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ

(បាត់ដំបង)៖ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​នៅ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយសារ​រថយន្ដ​ដឹក​ថ្ម ប្រភេទ​រថយន្ដ​ធំ ស្លាក​លេខ បាត់ដំបង 3A -1118 បាន​បុក​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ ពេល​កំពុង​ជិះ​ម៉ូតូ ទៅផ្ទះ នៅត្រង់រ​ង្វ​ង​មូល​ព្រះ​នរាយ៍ សង្កាត់​អូ​ចារ ខេត្តបាត់ដំបង។

ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បណ្តា​ល​ឲ្យ​មាន អ្នកស្លាប់​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ០៥ ត្រង់ចំណុច​ផ្លូវបំបែក​ប្រសព្វ​ចូល​តាំង​ណាំ​សែរ ស្ថិតក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-1118 អ្នកបើកបរ រថយន្ត​បង្ក​មានឈ្មោះ ធឿ​ត សម័យ ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​បើកបរ ឡាន មាន​ទីលំនៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ កុំ​ពុង​ស្វែងរក​បងប្អូន​ដើម្បី​យក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី។ រថយន្ត​និង​ម៉ូតូ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ពី​ត្បួ​ង​ទៅ​ជើង រហូតដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ចង្កូត បុក​ម៉ូតូ០១គ្រឿង​ទៀត ម៉ាកវីវ៉ា សូ​ហ្គុ​ន ពណ៌​ទឹកប៊ិច ស៊េរី​ឆ្នាំ២០០៤ គ្មាន​ស្លាក​លេខ ធ្វើ​ឲ្យ​ស្លាប់បាត់​បង់ជីវិត ភ្លាមៗតែម្តង ៕

fn-2017-06-05-14-08-19-0 fn-2017-06-05-14-08-19-1 fn-2017-06-05-14-08-20-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya