ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ឡាន បុក​គ្នា​តិចតួច ប្រើ​ហិង្សា​វាយ​គ្នា​ហូរឈាម

ឡាន​និង​ឡាន បុក​គ្នា​តិចតួច ប្រើ​ហិង្សា​វាយ​គ្នា​ហូរឈាម

ភ្នំពេញ ៖ ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១និង២០នាទី​យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ទេព​ផន ខាងមុខ​សាលា ខេ​អេ​លី​ត ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ ០០៣៥ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ និង​រួម​ដំណើរ​ជា​គ្រួសារ ពីរ​បីនាក់​ទៀត បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ទេព​ផន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត មួយគ្រឿង​ទៀត RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២Z១៨៧០ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ បើក​មក​កាក់​ពីមុខ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ដោយមាន​ស្នាម​រលាត់​ថ្នាំ ផ្នែក​ខាងស្តាំ។ ភ្លាមៗនោះ អ្នកបើករថយន្តRAV4 បាន​ចុះ​ពីលើ​រថយន្ត ដើរទៅ​សួរថា​ហេតុ​អី​បើករថយន្ត​មក​កាក់​ខ្ញុំ? មិនទាន់បាន​ឆ្លើយ​ផង​ស្រាប់តែ​អ្នកបើកបរ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ស្ទុះ​ទៅ​វាយ​ភាគី​រថយន្ត RAV4 បណ្តាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្តាំ​ហូរឈាម​ជោក​ថ្ពាល់ ។

នៅ​មុនពេល​កើតហេតុ គាត់​បើកបរ​រថយន្ត​ខាងលើ ទើបតែ​ចេញមក​ពី​ញ៉ាំ​អាហារ​នៅ​ម្តុំ​ទួលគោក បំណង​ត្រឡប់ទៅផ្ទះ​វិញ នៅ​ម្តុំ​ចំការ​ដូង​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​ឧកញ៉ា​ទេព​ផន ទិសដៅ​ពី​កើត ទៅ​លិច។ លុះ​មកដល់​ចំណុច ផ្លូវកែង​លេខ២៥៣ ស្រាប់​តែមាន​រថយន្តRAV4 បើក​ស្រប​ទិស​គ្នា បាន​បើក​ជែង​ខាងឆ្វេង បណ្តាល​ឲ្យ​កៀរ​រថយន្ត​គាត់ រង​ការខូចខាត​បន្តិចបន្តួច ហើយ​រថយន្តRAV4 បើក​ទៅមុខ​បន្តទៀត​គាត់​ក៏​បើករថយន្ត ដេញតាម​ពីក្រោយ និង​បាន​ចុច​ស៊ី​ផ្លេ​ដាក់​រហូតដល់​ចំណុចកើតហេតុ រថយន្តRAV4នោះ ក៏​បើក​ទៅ​កាក់​ពីមុខ បណ្តាល​ឲ្យ​រថយន្ត​គាត់ បុក​ម្តងទៀត។ភ្លាមនោះ ស្រាប់តែ​អ្នកបើកបរ រថយន្តRAV4 បើកទ្វារ​រថយន្ត​ចុះ​ដើរ សំដៅ​ទៅរក​គាត់ ដោយ​គាត់​ខ្លាច បុរស​រូបនោះ​មាន​កាំភ្លើង ក៏​វាយ​ដើម្បី​ការពារ​ខ្លួន តែម្តងទៅ។

នៅ​មុនពេល​កើតហេតុ គាត់​បើកបរ​រថយន្ត​ខាងលើ ទើបតែ​ចេញមក​ពី​វាយ​សី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មកដល់​ចំណុច ក្បែរ​និង​ស្តុ​ប​ទេព​ផន ស្រាប់តែ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​មក​ជែង​ខាងស្តាំ បណ្តាលអោយ​កៀរ​រថយន្ត​របស់គាត់ រង​ការខូចខាត ហើយ​រថយន្ត​នោះ ព្យាយាម​បើក​ទៅមុខ រួច​គាត់​ក៏​បើក​ដេញតាម និង​ទៅ​កាក់​ពីមុខ ដើម្បីអោយ​ដោះស្រាយ​គ្នា ខណៈពេលដែល​គាត់ ដើរ​ទៅរក​សួរនាំ ស្រាប់តែ​ត្រូវ​អ្នកបើកបរ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ វាយ​គាត់​តែម្តង ៕nkd1-1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya