បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់កើតឡើងកាល ពីវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅមុខសាលាខេត្ដបន្ទាយមានជ័យ ។ បុរសរងគ្រោះត្រូវបានគេស្គាល់ថា ជានាយរងការិយាល័យស្ថិតនិងអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដសាំយ៉ុងដឹកអ្នកដំណើរចេញពីប៉ោយ ប៉ែតបើកបរក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុក៏បានបុកអ្នកជិះម៉ូតូពេញទំហឹងបណ្ដាល ឱ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៕