ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​មកពី​ស្រុកកំណើត​ទៅ​ភ្នំពេញ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់២នាក់ ម្នាក់​របួសធ្ងន់

ជិះ​ម៉ូតូ​មកពី​ស្រុកកំណើត​ទៅ​ភ្នំពេញ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់២នាក់ ម្នាក់​របួសធ្ងន់

ខេត្តកណ្ដាល៖ បង្ក​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2017 ទល់មុខ​វត្ត​សំរោង​ធំ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ45,46ស្ថិតនៅ​ភូម​សំរោង​ក្អែរ3 ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ​មាន​គ្នា3នាក់​ស្រី២ប្រុស១នាក់ ទី1/ឈ្មោះ ដួង ង៉ុ​យ ភេទ​ប្រុស​អាយុ 26 ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាទី ឃុំ​ពាម​រ៏ ស្រុក ពាម​រ៏ ខេត្តព្រៃវែង ជា​អ្នកបើក​ម៉ូតូ (ស្លាប់) ហើយ​ឌុប បងស្រី នឹង​ក្នួ​យ​ស្រី​ឈ្មោះ ដួង សុភ​ក្រ័ អាយុ 36 ឆ្នាំ (ស្លាប់ នៅនឹងកន្លែង កើតហេតុ និង​ឈ្មោះ ចក់​ស្រី​ណា​អាយុ 18ឆ្នាំ​របួសធ្ងន់​និង​ត្រូវ​រថយន្ត​ពេទ្យ​សាមុយ​ដឹកយក​មន្ទី​ពេទ្យ​ភ្នំពេញ​ដើម្បី​សង្គ្រោះបន្ទាន់។ ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូC125 សេរី2017 ព​ណ៏​ខ្មៅ គ្មាន​ផ្លាកលេខ​ជិះ​ឌុប​គ្នា​ពី​ផ្ទះ​នៅ​ភូមិ​បាទី ឃុំ​ពាម​រ៏​ស្រុក​ពាម​រ៏​ខេត្តព្រៃវែង​ឡើងទៅ​ភ្នំពេញ។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក ហុ​ី​យ៉ាន​ដាយ ព​ណ៏​ស (ទ្រុង​ខៀវ)ប្រភេទ​ដឹកទំនិញ ពាក់​ផ្លាកលេខ ព្រះសីហនុ​3A .13 27 បើកបរ​ដោយ​ឈ្មោះ ឃ​ន គង្គា ភេទ​ប្រុស អាយុ 21ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​អណ្ដែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។ អ្នកបើកបរ​រថយន្ត(មានប​ណ្ណ័​បើកបរ) ក្រោយ​កើតហេតុ បាន​បើករថយន្តរ​ត់ដល់​ស្រុក​លើកដែក ដោយមាន​កិច្ចសហការ​ណ៏​រវាង សម្ថ​កិច្ច​ដែនដី​បាន​ឃាត់​រថយន្ត នឹង​អ្នកបើក​បរជាប់​នឹង​ប្រគល់​ទាំង​មធ្យោបាយ​មក សម្ថ​កិច្ច​នគរបាល​ស្រុក​កៀនស្វាយ ។

ជនរងគ្រោះ​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​ឡើងទៅ​ភ្នំពេញ​តាម​ដងផ្លូវ​ជាតិ​លេខ 1ដល់​ចំនុចកើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​វ៉ា រថយន្ត ១គ្រឿង​ប្រភេទ​ដឹកទំនិញ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន រេ​ចង្កូត​បុក​លើ​រថយន្ត​ក្នុង​ទិ​ដៅ​ស្រប (ផ្នែក​ខាងក្រោយ)ពេលនោះ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ដួល ហើយ​ឃ្ទៀត​ជនរងគ្រោះ​ចូលទៅក្នុង​កង់​ក្រោយ​រថយន្ត​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​រថយន្ត​កិន​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង ២នាក់ ហើយ​របួស១នាក់​ធ្ងន់ ៕

download download-1 download-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya