ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លទ្ធផល​បោះឆ្នោត​បឋម ៖ CPP ឈ្នះ២២ខេត្ត ស្មើ៧០% CNRP ឈ្នះ៣ខេត្ត ស្មើ៣០%

លទ្ធផល​បោះឆ្នោត​បឋម ៖ CPP ឈ្នះ២២ខេត្ត ស្មើ៧០% CNRP ឈ្នះ៣ខេត្ត ស្មើ៣០%

ភ្នំពេញៈ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ២០១៧ នៅ​ទូទាំងប្រទេស​កម្ពុជា គេ​សង្កេតឃើញ​មានតែ​គណបក្សធំៗពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សន្លឹកឆ្នោត​ច្រើន​លើសលប់ រីឯ​គណបក្ស​ចំនួន១០ទៀត ទទួលបាន​សន្លឹកឆ្នោត​តិចតួច​ប៉ុណ្ណោះ។

លទ្ធផល​បណ្តោះអាសន្ន នៃ​អស​ន្នៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំង១៦៤៦ នៅ​ទូទាំងប្រទេស​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ឈ្នះ​បាន២២ខេត្ត ស្មើនឹង៧០% ឬ១១៦១ឃុំ​សង្កាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ឈ្នះ​តែ៣រាជធានី-ខេត្ត​ប៉ុណ្ណោះ ក្នុងនោះ រួមមាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ស្មើនឹង៣០% ឬ៤៨៤ឃុំ​សង្កាត់។ ដោយឡែក គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈ្នះ​បាន​មួយ​ឃុំ នៅ​ខេត្តបន្ទាយមានជ័យ។ នេះ​បើតាម​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) ផ្សាយ​ឲ្យ​ដឹង​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១។

ស្របពេល​នឹង​ការប្រកាស​លទ្ធផល​បឋម តាម​កញ្ចក់​ទូរទស្សន៍​កាលពី​យប់​ថ្ងៃទី៤ ខែមិថុនា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ក៏​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាំងយប់​ដែរ។

លោក យឹម សុវណ្ណ បាន​លើកឡើងថា ជាទូទៅ​ការបោះឆ្នោត​អាណត្តិ​ទី៤នេះ ដំណើរ​ការល្អ ប៉ុន្តែ​នៅមុន​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការគំរាមកំហែង​ពី​អ្នកនយោបាយ ដូចជា​ករណី​ប្រើ​សម្ដី​វោហា​សាសន៍​គំរាមកំហែងផ្សេងៗ មានដូចជា ការ​គំរាម​ធ្វើសង្គ្រាម បើ​ចាញ់ឆ្នោត​ជាដើម។ លោក​បញ្ជាក់ដែរថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ជ័យ​ជំនះបាន៤៦% ដែល​នេះ​មានន័យថា ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០១៨ គណបក្ស​នឹង​ឈ្នះ​រហូតដល់៦០% ដើម្បី​កាន់កាប់​រដ្ឋាភិបាល។

បែបណា​ក្ដី ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅ​អាណត្តិ​ទី៤ គិត​ត្រឹម​ម៉ោង៣រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា បានបញ្ចប់​ដោយ​រលូន។

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ.ជ.ប ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ដំណើរការ​ទូទៅ និង​ការប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ​ថា ដំណើរការ​បោះឆ្នោត​នៅ​អាណត្តិ​ទី៤នេះ ទទួលបាន​ជោគជ័យ ជាង​អាណត្តិផ្សេងៗ ហើយ​បាន​ប្រព្រឹត្ត​ទៅដោយ​ប្រ​ក្រ​ដី​ភាព មិនមាន​ការរំខាន​អ្វី​នោះទេ។

បើតាម​លោក ស៊ិន ប៊ុន​ហុក បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពី​ម៉ោង៧៖០០នាទី​ព្រឹក គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ទាំង​ជាង២ម៉ឺន​ការិយាល័យ បាន​បើក​បម្រើ​ឲ្យ​ការបោះឆ្នោត ដោយ​មិនមាន​ការិយាល័យ​ណាមួយ មិនបាន​បើក​នោះទេ។ លោក​បន្ថែមថា មាន​ការិយាល័យ​មួយចំនួន​បាន​បិទ​មុន​ម៉ោង៣ ដោយសារ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៃ​ការិយាល័យ​នោះ បានមក​បោះឆ្នោត​អស់ និង​ការិយាល័យ​ភាគច្រើន បិទ​នៅ​ម៉ោង៣រសៀល។

យ៉ាងណាមិញ តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​ដែរនោះ បាន​ទទួលស្គាល់ថា ដំណើរការ​បោះឆ្នោត​មាន​ភាពប្រក្រតី​ច្រើន មិនមាន​បញ្ហា​អ្វី​ចោទ​ខ្លាំង​នោះទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពេល​រាប់​សន្លឹក​ហាក់​មាន​បញ្ហា​ច្រើន។

លោកស្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សន្និសីទ​ថា “បើ​យើង​ពិនិត្យមើល​ទៅលើ​ការរាប់​សន្លឹកឆ្នោត មាន​ភាពមិនប្រក្រតី​ជាច្រើន។ ក្នុង​សេចក្តីណែនាំ​របស់ គ.ជ.ប ពលរដ្ឋ​មិនអាច​នៅក្នុង​ការិយាល័យ​រាប់ ក៏ដូចជា​បរិវេណ​ខាងក្នុង​ការិយាល័យ។ បរិវេណ​ខាងក្នុង​មានន័យថា ១៥ម៉ែត្រ ពី​ការិយាល័យ​រាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ឆ្ងាយ​លើស១៥ម៉ែត្រ ក៏​នៅតែ​ដេញ​គាត់​ចេញ មិន​ឲ្យ​នៅក្នុង​បរិវេណ ដែល​គាត់​អាចមាន​សិទ្ធិ​បានទេ។

គួរ​ជម្រាប​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ២០១៧ នៅ​កម្ពុជា មាន​អ្នកចូលរួម​បោះឆ្នោត​ទូទាំងប្រទេស ចំនួន៦,៧៤៣,៣២៩នាក់ ស្មើនឹង៨៥.៧៤% ក្នុងចំណោម​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បាន​ចុះឈ្មោះ​បោះឆ្នោត​ចំនួន៧,៨៦៥,០៣៣នាក់ និង​មាន​ចំនួន២២,១៤៨ការិយាល័យ​បោះឆ្នោត៕

4233 842367010 842367012

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya