ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ៖ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤

លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ៖ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤

(ភ្នំពេញ)៖ លទ្ធផល​បឋម​ដែល​ទទួលបាន​ពី​តាម​បណ្តា​ខេត្តនានាៗបានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​ឈ្នះ​ដោយ​គ្រប់គ្រង​ឃុំ/សង្កាត់​ភាគច្រើន ជាថ្មី​ម្តងទៀត ក្នុងចំណោម​ឃុំ/សង្កាត់​សរុប ១៦៤៦ឃុំ/សង្កាត់ នៅ​ទូទាំងប្រទេស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ​ទី៤ នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

មន្ត្រី គ.ជ.ប បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ឲ្យ​ដឹងថា អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង៧,៨លាន​នាក់ ។

បញ្ហា​សន្តិសុខ​នៅតាម​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ មិនមាន​អ្វី​កើតឡើង​ខុស​ប្រក្រតី​នោះទេ។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ទាំងអស់​ដែល​យាម​តាម​ការិយាល័យ បោះឆ្នោតនីមួយៗ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ដោយ​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះឡើយ។

ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមាន​ការិយាល័យ​បោះឆ្នោត​ជាង២ម៉ឺន​កន្លែង៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya