ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ខាំង​ក្មេង​​បង្ខំ​ឱ្យ​ធ្វើការ​រហូត​ដល់​ជនរងគ្រោះ​ស្រែកយំ​ ​

បង្ខាំង​ក្មេង​​បង្ខំ​ឱ្យ​ធ្វើការ​រហូត​ដល់​ជនរងគ្រោះ​ស្រែកយំ​ ​

ភ្នំពេញ ៖​ហេតុការណ៍​បង្ខាំង មនុស្ស​ខុសច្បាប់ ដែល​បង្កឡើង​ដោយ​ម្ចាស់​ហាង​នំ ឡាយ គាង​ហួរ បាន​កើតឡើង​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ព្រឹក ឋិត​នៅ​វិឡា ក្នុង​សង្កាត់​ស្ទឹងមានជ័យ ចុះ​ពី​ផ្លូវ​លេខ ២៧១​ប្រមាណ​ជាង​១០០​ម៉ែត្រ រហូត ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ ទើប​កូន​ម្ចាស់​ហាង មកចាក់​សោ​ផ្ទះ​ឱ្យចេញ បន្ទាប់ពី​មាន មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​មកជួយ អន្ដរាគមន៍ តាមរយៈ​បណ្ដឹង​របស់​ក្រុម គ្រួសារ​ជនរងគ្រោះ ។​
ជនរងគ្រោះ​ដែលជា​កម្មករ​ធ្វើ​នំ​ក្នុងនោះ​មាន​អនីតិជន​ផងដែរ ត្រូវ បាន​ម្ចាស់​ហាង​នំ ឡាយ គាង​ហួរ ចាក់ សោ​ផ្ទះ​វិឡា​របស់ខ្លួន​មិន​អនុញ្ញាតឱ្យ ចេញទៅ​ក្រៅ​ឬ​ទៅកាន់​ស្រុកកំណើត​វិញ បើទោះជា​ពួកគេ​បាន​អង្វរ​និង​ស្រែកយំ ក៏ដោយ ។​
​បើទោះជា​មាន​ករណី បង្ខាំង​មនុស្ស ខុសច្បាប់​នៅក្នុង​ផ្ទះ​ម្ចាស់​ហាង​នំ ឡាយ គាង​ហួរ ។​
​ក្រុមគ្រួសារ​ជន រងគ្រោះ​និយាយថា បើ​មិន​បង្ខាំង​ពួកគេ​ទាំងនោះ​ហេតុអ្វី​ក៏ មិន​អនុញ្ញាតឱ្យ​ចេញមកក្រៅ ម្យ៉ាង​វិញ ទៀត​ម្ចាស់ផ្ទះ​ក៏បាន​គំរាមកំហែង​និង​មាន ការអន្ដរាគមន៍​ជាច្រើន​ទើប​ម្ចាស់ផ្ទះ​ឱ្យ កូនប្រុស​របស់ខ្លួន​ប​ញ្ជា​ឱ្យ​អ្នក​ខាងក្នុង​ចាក់សោ ដើម្បីឱ្យ​កុមារ​រងគ្រោះ​និង​ជន រងគ្រោះ​ផ្សេងទៀត​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ហាក់ដូចជា ស៊ីចង្វាក់​គ្នា​ជាមួយ​ម្ចាស់ផ្ទះ មិនបាន​ធ្វើ កំណត់ហេតុ​ដើម្បីឱ្យ​ជនរងគ្រោះ​ប្ដឹង និង បង្ខំ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ជៀសវាង​ជន​រង គ្រោះ​ប្ដឹង​សមត្ថកិច្ច​ចោទប្រកាន់​ម្ចាស់ ហាង​នំ ឡាយ គាង​ហួរ ពាក់ព័ន្ធ​នឹង​បទ បង្ខាំង​មនុស្ស
​ខុសច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya