ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្ដី​ទប់​ហិង្សា ករណី​នាំ​ប្រុស​ស្នេហ៍​មក​ដេក​ដល់​បន្ទប់ ប្ដឹង​សមត្ថកិច្ច​ដើម្បី​បញ្ចប់​ភាពជា​ប្ដី​ប្រពន្ធ

ប្ដី​ទប់​ហិង្សា ករណី​នាំ​ប្រុស​ស្នេហ៍​មក​ដេក​ដល់​បន្ទប់ ប្ដឹង​សមត្ថកិច្ច​ដើម្បី​បញ្ចប់​ភាពជា​ប្ដី​ប្រពន្ធ

ភ្នំពេញ៖កាលពី​វេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ត្រី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់ នាំ​ប្រុស​ស្នេហ៍​មក​ដេក​ដល់​បន្ទប់​ជួល​របស់ខ្លួន ត្រូវ​ប្ដី​ឃើញច្បាស់​នឹង​ភ្នែក ក៏​ខ្ទប់​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ​ជាប់ រួច​ទៅប្តឹង​ប៉ូលិស​ចាប់​ឃាត់​ហៅ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ភាគី​ខាង​ស្រី​មានឈ្មោះ​ហោ គន់​ធឿន អាយុ៣០ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឥដ្ឋ ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ។ ភាគី​ខាង​ប្តី​ដើម​មានឈ្មោះ អែ​ត ដូ​យ អាយុ៤០ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប្រហារ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់។ ចំណែកឯ​ភាគី​ខាង​សហាយ មានឈ្មោះ មា​ច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​ពាម ឃុំ​រកា​កោង​ទី១ មុខកំពូល កណ្តាល។

សព្វថ្ងៃ​រូបគាត់ និង​ប្រពន្ធ​បានរស់នៅ​បែក​គ្នា ដោយ​គាត់​រស់​នៅឯ​ស្រុក ចំណែក​ប្រពន្ធ ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មិនដែល​មាន​ពេល​រួមមេត្រី​នឹង​គ្នា​ឲ្យ​ល្អូកល្អើន​ឡើយ អស់​រយៈពេល២ឆ្នាំ​មកហើយ។ លុះ​នៅ​យប់​ថ្ងៃកើតហេតុ មាន​បងប្អូន​ទូរស័ព្ទ​ប្រាប់ថា ប្រពន្ធ​ខ្លួន​នាំ​ប្រុស​ស្នេហ៍ មក​ដេក​រួមមេត្រី ដល់​ក្នុង​បន្ទប់​ជួល ទើប​គាត់​ជួល​តាក់ស៊ី​ជិះ​មក​ទាំងយប់ នៅពេល​មកដល់ ពុទ្ធោ ឃើញ​ផ្ទាល់​នឹង​ភ្នែក ភរិយា​ខ្លួន ត្រូវបាន​ប្រុស​ផ្សេង មក​ដេក​រួមភេទ​ជាមួយគ្នា​យ៉ាង​ត្រេកត្រអាល​ទៅវិញ ធ្វើ​ឲ្យ​គាត់​ហួសចិត្ត​ទើប​ប្តឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន។

នៅពេល​ឃើញ​ប្រពន្ធ​ផិតក្បត់​លួច​រួមមេត្រី​ជាមួយ​ប្រុស​សហាយ នៅ​នឹង​មុខ​បែបនេះ​ទ្រាំលែងបាន តែ​មិន​វាយដំ​នោះទេ តាំងចិត្ត​ថា​ឈប់​យក​ធ្វើជា​ប្រពន្ធ​ទៀតហើយ ក្នុង​លក្ខខណ្ឌ​មួយ សូម​តែ​ប្រគល់​លុយ​ទាំង​ប៉ុន្មាន​ដែល​ប្រពន្ធ​យកមក​នោះ ប្រគល់​ឲ្យ​គាត់​ជា​ប្តី​ដើម​វិញ ជាការ​បញ្ចប់រឿង តែដោយសារ​នាង​គ្មាន​លុយ មានតែ​គ្រឿងអលង្ការ ដោះ​អស់ពី​ខ្លួន គិត​ជា​ទឹកប្រាក់​បាន​ជាង២០០ដុល្លារ ប៉ុណ្ណោះ​ប្រគល់​ឲ្យ​គាត់។ តែ​គាត់​មិន​ទទួលយក ដោយសារ តិចពេក ទើប​រឿង​ដោះស្រាយ​មិន​ចេញ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ម្យ៉ាង​មន្ត្រី​គរ​បាល ជាប់​បំពេញភារកិច្ច​ចុះ យាម​ការពារ​គោលដៅ​ការិយាល័យ​បោះឆ្នោត​ផង ទើប​សម្រេច នាំខ្លួន អ្នក​ទាំង៣ ទៅ​ប្រគល់ជូន​ផ្នែក​ជំនាញ ខណ្ឌ​ដើម្បី​ដោះស្រាយ​បន្តទៀត៕M03-06-18-24 M03-06-18-26

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya